ដាក់ពាក្យវ៉ឺតៗទៅ! ជ្រើសរើសកូនខ្មែរច្រើននាក់ ប្រឡងធ្វើមន្ត្រី នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានប្រកាសជ្រើសរើសបេក្ខជន ប្រឡងប្រជែងធ្វើជាមន្ត្រីរាជការ ចូលបម្រើការងារ នៅអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំនួន ៥០ នាក់ ដែលក្នុងនោះមានប្រភេទក្របខណ្ឌ ក ចំនួន ៣០ រូប និង ក្របខណ្ឌ ខ ចំនួន ២០ រូប។
ចំពោះសញ្ញាបត្រជំនាញ ដែលតម្រូវសម្រាប់ការជ្រើសរើស មានដូចជា បច្ចេកវិទ្យាព័ត៌មាន នីតិសាស្ត្រ រដ្ឋបាលសាធារណៈ ធនធានមនុស្ស គ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ច គីមីសាស្ត្រ វិទ្យាសាស្ត្រម្ហូបអាហារ វិទ្យាសាស្ត្រសុខាភិបាល វិទ្យាសាស្ត្រកសិកម្ម រុក្ខកម្ម ជលផល និង សត្វ គណនេយ្យ ហិរញ្ញវត្ថុ ឬ ធនាគារ ជាដើម។
ដោយឡែកចំពោះ កាលបរិច្ឆេទប្រឡង មណ្ឌលប្រឡង និង បញ្ជីរាយនាមបេក្ខជន គណៈកម្មការរៀបចំការប្រឡង នឹងបិទផ្សាយនៅ នាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម៖