លោកជំទាវ ស៊ន សៀវម៉ី ទម្លាយឈ្មោះកូនពីរោះណាស់ ថែមទាំងលេង Fashion ពេលពពោះស្អាតអស់ទាស់
មិនយូរមិនឆាប់ លោកជំទាវ ស៊ន សៀវម៉ី ដែលជាកីឡាការិនីតេក្វាន់ដូដ៏ឆ្នើមមួយរូបរបស់កម្ពុជា បានឃើញមុខកូនក្នុងផ្ទៃហើយ ។
ខណៈកូនក្នុងផ្ទៃកាន់តែលូតលាស់ ហើយទម្រង់ពោះរបស់លោកជំទាវ ស៊ន សៀវម៉ី ក៏កាន់តែខ្ទាតធំឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ លោកជំទាវ បានរំលេចខ្លួនផ្តិតរូបថតទុកជាអនុស្សាវរីយ៍ជាច្រើនសន្លឹកធ្វើជាអ្នកម៉ាក់សម័យថ្មីយ៉ាងស្រស់ស្អាតទាក់ទាញ ហើយក៏បានបង្ហាញពីសុភមង្គលក្នុងជីវិតប្ដីប្រពន្ធយ៉ាងពេញលេញផងដែរ ។
លើសពីនេះ លោកជំទាវ ស៊ន សៀវម៉ី និង ស្វាមី ថែមទាំងបានដាក់ឈ្មោះឱ្យកូនស្រីសំណព្វចិត្តរបស់ខ្លួនដែលត្រៀមឃើញពិភពលោកក្នុងពេលឆាប់ៗខាងមុខនេះ ហៅថា «Jessi» ទៀតផង ។
ដោយឡែកក្រោយឃើញម្ចាស់មេដាយមាសតេក្វាន់ដូដ៏មានប្រជាប្រិយភាពខាងលើ រំលេចខ្លួនជាមួយការថតរូបពពោះបែប Fashion ស្អាតៗជាច្រើនស្ទីលបែបនេះ ធ្វើឱ្យអ្នកគាំទ្រលាន់មាត់នឹកឃើញដល់ស្វាមីនាងគឺជាអ្នកថតរូបស្រាប់ ដូច្នេះពេលពពោះនេះ លោកជំទាវ ស៊ន សៀវម៉ី មិនខ្វះរូបថតអនុស្សាវរីយ៍ទេ ៕
រូបភាព៖ ហ្វេសប៊ុក ស៊ន សៀវម៉ី