ស្ទើរមិនជឿ God ធ្លាប់ធ្វើរឿងនេះកាលនៅរៀន ដល់ថ្នាក់នាយកសាលាប្ដឹងម៉ែឪ
God Itthipat Thanit ជាតារាពន្លកថ្មីរូបសង្ហាប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ ៣ ថៃ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ហើយក៏ជាតារាប្រុសដែលមានមន្តស្នេហ៍ព្រមទាំងទេពកោសល្យល្អតែងត្រូវបានការអួតសរសើរពីមហាជនពុំសូវជាដាច់ឡើយ។
ដោយឡែក បើងាកទៅមើលអតីតកាលមុនចូលសម្ដែងជាតារាប៉ុស្តិ៍លេខ ៣ God ក៏ធ្លាប់ជាប្រុសស្អាតក្នុងកម្មវិធី Cleo Bachelor 2016 និង ជាតារាប្រុសម្នាក់ ដែលចូលចិត្តថតរូបបំផុតរហូតបានបណ្ដាលចិត្តរបស់គេឱ្យចាប់យកជំនាញសិល្បៈនៅថ្នាក់ឧត្តមសិក្សា។
យ៉ាងណាមិញ បើនិយាយពីកាលនៅរៀន តារាប្រុស God ជាក្មេងបាតថ្នាក់ និង ស្អប់ការសិក្សារៀនសូត្រ ឱ្យតែទៅសាលាម្ដងៗ តារាប្រុសរូបនេះតែងតែចូលទៅសំងំក្នុងបន្ទប់ទឹកមិនព្រមចូលរៀនចូលសូត្រនោះឡើយ។
ទង្វើទាំងអស់នេះចេះតែកើតឡើងម្ដងហើយម្ដងទៀត រហូតធ្វើឱ្យគ្រូទ្រាំពុំបានហើយក៏សម្រេចចិត្តប្ដឹងអាណាព្យាបាលរបស់ God ដើម្បីឱ្យជួយណែនាំដល់រូបគេ។ ជាការពិត ទោះបីមិនឆ្លាតក្នុងការសិក្សារឿនសូត្រក៏ពិតមែន តែតារាប្រុសរូបនេះហាក់មានភាពឆ្លាតវៃលើការងារសិល្បៈ បូកផ្សំរូបសម្បត្តិស្រស់សង្ហាផង God ក៏បានចូលសម្ដែង និង ក្លាយជាងតារាប្រុសដែលមានប្រជាប្រិយភាពដូចសព្វថ្ងៃនេះ៕