ស្អាតពូកែល្អគ្រប់សព្វ ហ៊ិន ចាន់នីរ័ត្ន នៅពោលស្អប់ខ្លួនឯងខ្លាំងត្រង់ចំណុចនេះ
កញ្ញា ហ៊ិន ចាន់នីរ័ត្ន ត្រូវបានគេចាត់ទុកជាតារាសម្ដែងស្រី និង ជាពិធីការិនីដ៏លេចធ្លោខ្លាំងមួយរូបនៅក្នុងវិស័យសិល្បៈ ដែលពោរពេញដោយទេពកោសល្យ សមត្ថភាព ព្រមទាំងមានរូបសម្រស់ផូរផង់ ស្នាមញញឹមស្រស់ស្អាតទាក់ទាញ មានចរិកឫកពាទន់ភ្លន់គួរឱ្យស្រឡាញ់ ដែលតែងទទួលបានការចាប់អារម្មណ៍ស្រឡាញ់ពេញចិត្តពីមហាជនគ្រប់ស្រទាប់យុវវ័យ។
ដោយឡែក ជាមួយនឹងភាពពូកែពោរពេញដោយទេពកោសល្យពេញខ្លួនលើវិថីសិល្បៈ ទាំងការងាររកស៊ីផ្សេងៗ ថែមទាំងជានារីស្រស់ស្អាតទាក់ទាញម្នាក់ក្នុងសង្គម ប៉ុន្តែតារាសម្ដែងស្រីរូបនេះ នៅតែមានចំណុចមួយក្នុងខ្លួនរបស់នាង ដែលនាងស្អប់ខ្លាំង និង ពិបាកកែប្រែបាន ដែលនាងបានធ្វើការទម្លាយនៅក្នុងកិច្ចសម្ភាសកម្មវិធី «ចឹងហ្អ៎» កាលពីថ្មីៗកន្លងទៅ។
បើតាមតារាសម្ដែងស្រីរូបនេះ បានឆ្លើយតបនឹងសំណួររបស់ពិធីករ-ការិនីក្នុងកម្មវិធីនេះ ដែលបានសួរទៅកាន់នាងពីចំណុចដែលស្រឡាញ់ខ្លួនឯងខ្លាំង និង ចំណុចដែលស្អប់ខ្លួនឯងខ្លាំង ដោយពេលនោះ កញ្ញាក៏បានឆ្លើយពីចំណុចដែលស្អប់ខ្លួនឯងខ្លាំងបំផុតថា៖ «ស្អប់ខ្លួនឯងបំផុត ខ្ញុំឆាប់ខឹង ខ្ញុំជាមនុស្សដែលឆាប់ខឹងបំផុត ហើយពេលដែលខ្ញុំខឹង ខឹងម្ដងៗ មិនថាអ្នកជុំវិញ ឬ នរណា ខ្ញុំខឹងម្ដងៗខ្ញុំទ្រាំ ហើយបើទ្រាំអត់បានខ្ញុំយំហើយ ចង់និយាយថា ខ្ញុំយំក៏អត់ឱ្យគេដឹងដែរ ខ្ញុំគ្រាន់តែខឹងហើយញ័រសាច់តែម្ដង ហើយគ្រាន់តែថាខ្ញុំខឹង ខ្ញុំឆាប់បាត់ទៅវិញ ប៉ុន្តែខ្ញុំស្អប់ចរិតខ្ញុំ ពេលគេធ្វើអ្វីខុសតែបន្ដិច គឺខ្ញុំខឹង ខ្ញុំខឹងឆាវតែម្តង ចំណុចហ្នឹងខ្ញុំមិនដឹងថាកែរបៀបម៉េច ប៉ុន្តែក៏អាចកែបានដែរ គ្រាន់តែថាមនុស្សខ្ញុំឆាប់ខឹង ខ្ញុំស្អប់ចំណុចហ្នឹងជាងគេ»៕
សូមទស្សនាវីដេអូខាងក្រោម៖