ហ៊ានធ្វើជាខ្លួនអ្នក «How dare you be you» មានអាជីពជាអ្នកប្រដាល់ ធ្វើជាតារាសម្តែងបានអត់? តារាចម្រៀងស្អី ច្រៀងឡើងញាប់ស្តាប់មិនយល់ ,Vlogger គេថតវីដេអូល្អៗគួរឲ្យចង់មើល ចុះអ្នកវិញថតឆ្កួតឡប់ៗមិនដឹងអី តើពួកគាត់ជាអ្នកណា? (វីដេអូ)
មនុស្សគ្រប់រូបសុទ្ធតែមានការងារក្នុងក្តីស្រមៃមួយដែលខ្លួនចង់ធ្វើ ប៉ុន្តែមិនមែនមនុស្សគ្រប់រូបសុទ្ធតែអាចសម្រេចវាបាននោះទេ ។ ពេលខ្លះមិនមានឱកាសធ្វើវា តែដល់ពេលឱកាសមកដល់ហើយយើងមិនហ៊ានសាកល្បង អ្នកខ្លះវិញចាប់យកឱកាសល្អ ព្យាយាមខិតខំធ្វើការងារហ្នឹងឲ្យបានល្អ តែមិនបានតស៊ូដល់ទីបញ្ចប់ ធ្វើវាឲ្យបានសមិទ្ធផលទេ ។ វាមិនសិ្ថតលើឱកាសទាំងស្រុងនោះទេ អ្នកខ្លះចង់ធ្វើការងារហ្នឹងក៏សម្រេចចិត្តធ្វើវាភ្លាមៗ ទោះធ្វើបាន ឬ មិនបានកុំទាន់គិត វាសំខាន់លើយើងហ៊ានបោះជំហ៊ានដំបូងទៅធ្វើ ដូច្នេះវាមានគ្រប់ជំពូកដែលធ្វើឲ្យយើងជោគជ័យ និង បរាជ័យទៅលើការងារហ្នឹង ។ ឥឡូវយើងក្រឡេកទៅមើលពីបុគ្គលបីរូបដែលមានអាជីពខុសគ្នា តើនៅពីក្រោយភាពជោគជ័យដូចសព្វថ្ងៃនេះ ពួកគាត់ជម្នះឧបសគ្គដូចម្តេចខ្លះ ?
លោក G-Devith ជាតារាចម្រៀងរ៉េបដ៏ល្បីមួយរូបតាំងពីប្រទេសយើងមិននិយមបទរ៉េប រហូតដល់មានប្រជាប្រិយភាពដូចសព្វថ្ងៃ ។ នៅពីក្រោយភាពជោគជ័យរបស់រូបលោក ជៀសមិនផុតពីការរិះគន់ការមើលងាយសមត្ថភាព លើសពីនោះទៅទៀតដល់ថ្នាក់ដៀលរូបលោកថាអាតារាបាតសង្គម ច្រៀងស្អីញាប់ដូចម៉ាស៊ីនដេរ ស្តាប់មិនយល់ ។ ទោះបីមានការរិះគន់រាប់មិនអស់ពីសង្គមក៏ដោយ ក៏រូបលោកនៅតែបន្តដើរលើវិថីមួយនេះ រហូតមានភាពល្បីល្បាញដូចសព្វថ្ងៃនេះ អ៊ីចឹងយើងទៅទស្សនាវីដេអូខាងក្រោមនេះ ដែលបង្ហាញពីរឿងរ៉ាវខ្លះៗពីក្រោយភាពជោគជ័យ និង Dare Spirit របស់គាត់ ។
កីឡាការនីគុនខ្មែរល្បុក្កតោ កញ្ញា Oum samtharoth ជាស្រ្តីមួយរូបដែលប្រឡូកក្នុងវិស័យក្បាច់គុន និង ប្រដាល់ ព្រមទាំងជាតារាសម្តែងម្នាក់ផងដែរ ។ នៅពីក្រោយរូបភាពដ៏អង់អាចមោះមុតលើសង្វៀនប្រដាល់ដែលយើងឃើញនោះ នៅមានរូបភាពដំណក់ទឹកភ្នែករាប់រយលានដំណក់ហូរមកដោយសារការមើលងាយ ការជំទាស់ពីគ្រួសារ ការមិនឲ្យតម្លៃទៅលើស្រ្តី ។ គេថាអាជីពមួយគំនរមិនធ្វើទៅធ្វើជាអ្នកប្រដាល់ស្រីដូចពាក្យមួយឃ្លាថា ស្រ្តីបង្វិលចង្រ្កាន្តមិនជុំ ប្រដាល់មិនសមជាមួយស្រ្តី មនុស្សស្រីចេះប្រដាល់មិនសមយកធ្វើជាប្រពន្ធ ។ ដល់ពេលចូលប្រឡូកក្នុងវិស័យសម្តែង ធ្វើជាតារាសម្តែងវិញ នៅតែមានពាក្យរិះគន់ដៀលថា តារាសម្តែងអីអត់ស្អាត អត់ចេះសម្តែង ខ្វះសមត្ថភាព ។ យ៉ាងណាមិញ វាជាការងារក្នុងក្តីស្រមៃដែលកញ្ញាចង់ធ្វើ ដូច្នេះគាត់នៅតែបន្តវារហូតដល់មានកេរ្តិ៍ឈ្មោះដូចសព្វថ្ងៃ សូមទស្សនាវីដេអូខាងក្រោមនេះដែលបង្ហាញពីរឿងរ៉ាវខ្លះៗពីក្រោយភាពជោគជ័យ និង Dare Spirit របស់គាត់ ។
អ្នកនាង Maream Brown ដែលយើងស្គាល់គាត់ជា Vlogger កំប្លែងមួយរូប គាត់ជាកូនខ្មែរកាត់ហ្កាណា ។ គាត់ចាប់ផ្តើមអាជីពធ្វើ Vlog ដោយសារសកម្មភាពគួរឲ្យអស់សំណើច កំប្លុកកំប្លែងរបស់គាត់រុញច្រានឲ្យគាត់ថតជាវីដេអូបែបកំប្លែងផ្តល់សំណើចដល់អ្នកមើល ។ តែវាមិនស្រួលដូចអ្វីដែលយើងឃើញទេ ទម្រាំទទួលបានការគ្រាំទ្រ និង ស្រឡាញ់ពីហ្វេនៗ ជៀសមិនផុតពីការិះគន់ដៀលពីបុគ្គលមួយចំនួនសូម្បីតែបងប្អូន ក៏ធ្លាប់រិះគន់ពីទង្វើគាត់ដែរ ។ គេថាទង្វើគាត់ឆ្កួតឡប់ ឥតប្រយោជន៍ អ្វីដែលឈឺចាប់បំផុតគឺគេរើសអើងពណ៌សម្បុរ ហើយគេដៀលថាមីខ្មៅ ខ្មៅតាំងពីក្បាលដល់ចុងជើង អ៊ីចឹងខំប្រឹងស្លៀកសិចស៊ីឲ្យអ្នកណាមើល ។ យ៉ាងណាក្តី ដោយសារមានការគាំទ្រពីស្វាមី និង ហ្វេនៗ ទើបធ្វើឲ្យគាត់មានកម្លាំងចិត្តបន្តទៅមុខទៀត ។ ខាងក្រោមនេះជាវីដេអូឃ្លីដែលបង្ហាញពីរឿងរ៉ាវខ្លះៗពីក្រោយភាពជោគជ័យ និង Dare Spirit របស់គាត់ ។
សរុបសេក្តីមក ធ្វើការងារមុខរបបអាជីពណាក៏មិនស្រួលដែរ វាមានឧបសគ្គរៀងៗខ្លួន យើងជាអ្នកធ្វើ គេជាអ្នកមើលេជាអ្នករិះគន់ តែក៏មានការស្រឡាញ់ និង គាំទ្រពីសំណាក់មហាជនដែរ ។ ទាំងអស់នេះហើយជាកម្លាំងរុញច្រានឲ្យយើងជោគជ័យ ឬ បរាជ័យ បើយើងគិតតែសម្តីអ្នកដទៃ អ្នកដែលស្អប់យើង អ្នកដែលមិនចង់ឲ្យយើងជោគជ័យ នោះយើងនឹងបរាជ័យដូចសម្តីទាំងនោះ ។ ដូច្នេះសូមធ្វើជាខ្លួនអ្នក «How dare you be you» ស្មារតីក្នុងការហ៊ានធ្វើ «Dare spirit» ប្រៀបដូចប្រេន realme អ៊ីចឹង មានស្មារតីក្នុងការបង្កើតអ្វីដែលថ្មី និង ស្របតាមសម័យកាល ដើម្បីបំពេញតម្រូវចិត្តអ្នកប្រើប្រាស់ ។
ហើយ realme ក៏មានកម្មវិធី «How dare you be you» ដែលផ្តល់រង្វាន់ជាច្រើនសម្រាប់អ្នកគាំទ្រទាំងអស់គ្នា ដោយគ្រាន់តែ comment ប្រាប់ពីការងារក្នុងក្តីស្រមៃមួយដែលអ្នកចង់ធ្វើបំផុត ប៉ុន្តែមិនមានឱកាសធ្វើ! នោះអ្នកនឹងមានឱកាសឈ្នះរង្វាន់ ។ ជាចុងក្រោយ គួររំឭកផងដែរ realme GT Master Edition នឹងមានវត្តមាននៅទីផ្សារស្រុកខ្មែរនៅចុងខែនេះ ហើយអ្នកនឹងមានឱកាសចូលរូមដើម្បីឈ្នះស្មាតហ្វូនលំដាប់ flagship នេះផងដែរ ៕