ចាំបាច់ទៅណាឆ្ងាយ! «កសិដ្ឋាន អមរៈ» ជិះតែមួយវឹងពីស្ពានច្បារអំពៅ ទៅភូមិកោះក្របីដល់ហើយ
ថ្មីៗនេះមហាជននៅក្នុងបណ្តាញសង្គម កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើទីកម្សាន្តលម្ហែកាយមួយកន្លែង ស្ថិតក្នុងរមណីយដ្ឋានបែបកសិដ្ឋានស្រោបទៅដោយស្បៃពណ៌បៃតងខៀវស្រងាត់ដើមឈើចម្រុះ ដែលមានទីតាំងស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
រមណីយដ្ឋានលម្ហែកាយបែបចម្ការប្រកបទៅដោយធម្មជាតិមួយនេះ មានឈ្មោះ «កសិដ្ឋាន អមរៈ» ។ ជាទីកម្សាន្តស្អាតប្លែកភ្នែក សម្រាប់ប្រិយមិត្តដែលចង់លម្ហែកាយបែបនៅចម្ការក្រោយកូវីដ-១៩ ធូរស្បើយទៅ ដោយមានកន្លែងសម្រាប់អង្គុយទទួលទានអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់ មានបន្ទប់ស្នាក់នៅ អាងហែលទឹក គយគន់វាលស្មៅពណ៌បៃតង ជាដើម ។
បន្ថែមលើសពីនេះទៅទៀត ប្រិយមិត្តក៏អាចដើរទស្សនា រោងដាំបន្លែ សួនកុមារ អង្គុយស្ទូចត្រី ទស្សនាសួនសត្វ ជិះកង់គយគន់ទេសភាព ស្រូបយកខ្យល់អាកាសបរិសុទ្ធ រំសាយភាពស្មុគស្មាញទុក្ខកង្វល់ទាំងឡាយឱ្យរសាយទៅតាមខ្យល់បានថែមទៀតផងដែរ ៕
រូបភាពដោយ ៖ Amarak Farm កសិដ្ឋាន អមរៈ