វិលជុំតែគ្នាឯង! សង្សារចាស់ Aum ៣ រូបនេះ ក្លាយជាសង្សារថ្មី របស់តារាស្រីជួរមុខ ៣ នាក់នេះ
ប្រិយមិត្តប្រាកជាបានជ្រាបមកហើយ ពីរឿងរ៉ាវជីវិតស្នេហ៍របស់តារាស្រី Aum ថាទម្រាំបានជួបនឹងស្នេហាពិតដូចសព្វថ្ងៃ នាងបានភប់ប្រសព្វជាមួយនឹងស្នេហាប្រេះឆាដ៏សែនឈឺផ្សានឹងបុរសជាច្រើននាក់មកហើយដែរ ក្នុងចំណោមនោះក៏មានបុរស ៣ នាក់ ដែលមហាជនជាច្រើនបានស្គាល់ថាជាបុរសត្រកូលគ្រួសារអភិជន តែឥឡូវពួកគេក៏ក្លាយជាមិត្តប្រុសរបស់តារាស្រីជួរមុខបីនាក់នេះវិញហើយ ។
១. Note Vises និង គូស្នេហ៍ថ្មី Patricia good
លោក Note Vises អ្នកណាៗក៏ដឹងដែរថា លោកធ្លាប់មានទំនាក់ទំនងស្នេហាជាតារាស្រីនាង Aum មួយរយៈធំដែរ តែចុងក្រោយអ្នកទាំងពីរក៏បានបែកគ្នាមានជីវិតថ្មីរាងៗខ្លួន ។ ក្រោយពីបានបែកគ្នាជាមួយ Aum រួចមក លោក Note Vises ក៏បានឆ្លងកាត់ជីវិតស្នេហាជាបន្តបន្ទាប់ រហូតមកទល់ពេលនេះ លោកក៏កំពុងតែទាក់ទងជាមួយនឹងតារាស្រីជួរមុខនៅក្នុងរង្វង់សិល្បៈម្នាក់ ដែលមានឈ្មោះ Patricia good ផងដែរ ។
២. Amp Phithan និង គូស្នេហ៍ថ្មី Aom Susha
ចំណែកឯលោក Amp Phithan ក៏ជាអតីតមិត្តប្រុសរបស់តារាស្រី Aum ដូចគ្នា តែដោយសារហេតុផលជាច្រើនរារាំង ទើបអ្នកទាំងពីរសម្រេចចិត្តបញ្ចប់ផ្លូវស្នេហ៍ជាមួយគ្នាទាំងកណ្តាលទី ដោយម្នាក់ៗដើរផ្លូវរៀងខ្លួន ។ ខណៈពេលដែលស្នេហា លោក Amp Phithan និង Aum បានបញ្ចប់ លោកក៏បានសាងស្នេហ៍ជាមួយតារាស្រីជួរមុខម្នាក់ទៀតនៅក្នុងរង្វង់សិល្បៈដែរ គឺតារាស្រីនាង Aom Susha ។
៣. Tod Sina និង គូស្នេហ៍ថ្មី Peak Pattarasaya
ដោយឡែក លោក Tod Sina វិញ ក៏មិនខុសពីបុរសពីរនាក់ខាងលើនោះទេ លោកក៏ធ្លាប់បានផ្តើមស្នេហ៍ជាមួយតារាស្រី Aum ដូចគ្នា តែចុងក្រោយនិស្ស័យស្នេហ៍មិនអាចទៅមុខបាន អ្នកទាំងពីរក៏បញ្ចប់ទៅវិញ ដោយជ្រើសរើសរកផ្លូវថ្មីរៀងៗខ្លួន ។ ក្រោយពីបែកគ្នាជាមួយកំពូលតារាស្រី Aum មិនបានប៉ុន្មានក៏ធ្លាយដំណឹងថា លោកកំពុងតែផ្តើមស្នេហ៍ជាមួយនឹងតារាសម្តែងស្រីនាង Peak Pattarasaya យ៉ាងផ្អែមល្ហែមថែមទៀតផង ៕
ប្រភព៖ Thairath , Gossipstar