ខួបកំណើត Mint មិត្តសម្លាញ់ឆ្នាំនេះ Mai Davika មិនអាចធ្វើអ្វីបាន ក្រៅតែពីរឿងសោះកក្រោះនេះឱ្យមិត្ត
ប្រិយមិត្តប្រាកដជាបានជ្រាបមកហើយ ពីទំនាក់ទំនងរវាងតារាស្រីនាង Mai Davika និង តារាសម្តែងស្រី នាង Mint Chalida ដោយពួកគេទាំងពីរជាមិត្តសម្លាញ់នឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
ដោយឡែក កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ជាថ្ងៃកំណើតរបស់ Mint Chalida តែអ្វីៗមិនដូចឆ្នាំរាល់ដងឡើង ដោយសារតែកូវីដ-១៩ ទើបធ្វើឱ្យមិត្តសម្លាញ់អ្នកទាំងពីរមិនអាចជួបគ្នាបាន បានត្រឹមតែឱ្យ Mai Davika បង្ហោះរូបជុំគ្នាជាមួយ Mint ជាច្រើនសន្លឹក ដែលហាក់ដូចជាសោះកក្រោះបន្តិច ប៉ុន្តែនាងក៏បានរំលេចសារជូនពរយ៉ាងមានន័យទៅវិញថា «Happy Birthday Mint មិត្តសម្លាញ់ ខ្ញុំពិតជាស្រឡាញ់អ្នកណាស់» ។ ខណៈពេលនោះដែរ តារាស្រី Mint ក៏បានចូលមកខមមិនអគុណចំពោះមិត្តសម្លាញ់ភ្លាមមិនបង្អង់យូរទេ ។
គួរបញ្ជក់ផងដែរថា ក្រោយពីឃើញអ្នកទាំងពីរនៅតែរក្សារទំនាក់ទំនងជាមិត្តល្អនឹងគ្នាបានយូរអង្វែងបែបនេះ ធ្វើឱ្យមហាជនអ្នកគាំទ្ររបស់អ្នកទាំងពីរញញឹមបិតមាត់មិនជិតឡើយ និង ពេញចិត្តនូវអ្វីដែលពួកគេទាំងពីរបានផ្តល់ឱ្យគ្នាក្នុងនាមជាមិត្តយិនសិននឹងគ្នាបែបនោះ ៕
ប្រភពៈ daradaily