ក្រោយជាសះស្បើយពីកូវីដ-១៩ Pancake បែរជាកើតមានបញ្ហាមួយនេះ គួរឱ្យបារម្ភ (វីដេអូ)
ប្រិយមិត្តប្រាកដជាបានដឹងហើយថា មកទល់នឹងពេលនេះតារាស្រីល្បីឈ្មោះនាង Pancake និង ក្រុមគ្រួសារបានជាសះស្បើយពីជំងឺកូវីដ-១៩ ជិតមួយខែទៅហើយ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្រោយជាសះស្បើយពីកូវីដ-១៩ មិនទាន់បានមួយខែផង តារាស្រី Pancake ក៏បានចេញមុខទម្លាយពីអាការដែលនៅសេសសស់ពីជំងឺកូវីដ-១៩ តាមរយៈកម្មវិធីល្បីមួយរបស់ថៃ កាលពី ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះថា «បើទោះបីជានាង និង គ្រួសារ បានជាពីជំងឺកូវីដ-១៩ ហើយក្តី តែអ្វីដែលមិនទាន់ជានោះគឺបញ្ហាផ្លូវដង្ហើម ព្រោះពេលនេះអាការរបស់នាងហាក់មិនដូចដើមឡើយ ឆាប់ហត់ តែទោះជាយ៉ាងណា ពេលនេះនាងត្រូវប្រឹងប្រែងលំហាត់ប្រាណបន្តិចៗ និង រៀនដកដង្ហើមវែងៗឱ្យបានញឹកញាប់ ដើម្បីជៀសវាងការកើតមានបញ្ហាផ្លូវដង្ហើមកាន់តែធ្ងន់ធ្ងរជាងនេះ» ។
យ៉ាងណាមិញ ក្រោយពីបានដឹងពីអាការបស់តារាស្រី Pancake មក អាចជាចំណែកមួយក្នុងការក្រើនរំលឹកដល់ប្រជាជន ក៏ដូចជាប្រិយមិត្តទាំងអស់ឱ្យកាន់តែមានការប្រុងប្រយ័ត្ន និង មិនធ្វេសប្រហែសជាមួយនឹងជំងឺដ៏កាចសាហាវមួយនេះ ព្រោះវាអាចនឹងចូលទៅបំផ្លាញសួតរបស់យើងត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ ៕
ប្រភព៖ Khaosod