ភ្ញាក់ផ្អើល នៅសុខៗ អៀង ចេនឡា ចង់វេចបង្វេចចេញពីផ្ទះ ជាកម្លាំងញើសឈាមខ្លួនខំទិញ
លោក អៀង ចេនឡា ជាតារាប្រុសដែលមានទេពកោសល្យ និង ជំនាញចម្រុះក្នុងវិស័យសិល្បៈ ដែលបច្ចុប្បន្នរូបលោកជាតារាកំប្លែងប្រុសដ៏មានប្រជាប្រិយភាព និង ជាតារាសម្ដែងប្រុសម្នាក់ លេចមុខក្នុងខ្សែភាពយន្តខ្មែរល្បីៗជាច្រើនផងដែរ ។
អ្វីដែលធ្វើឱ្យមហាជន ក៏ដូចជាអ្នកគាំទ្រ កំពុងតែមានការចាប់អារម្មណ៍ និង មានចម្ងល់ជាខ្លាំង ក្រោយពីបានឃើញការបង្ហោះសារលើបណ្ដាញសង្គមរបស់តារាប្រុសរូបនេះកាលពីថ្មីៗនេះ ដែលបានបញ្ចេញអារម្មណ៍ខឹង និង អន់ចិត្តយ៉ាងខ្លាំងរហូតចង់ចាកចេញពីផ្ទះរបស់ខ្លួន ។
បើតាមសារដែល លោក អៀង ចេនឡា បានបង្ហោះនេះ ហាក់បីលោកកំពុងតែមានបញ្ហាអ្វីមួយជាមួយនឹងក្រុមគ្រួសាររបស់លោក ដែលធ្វើឱ្យលោកមិនមានសុភមង្គលក្នុងជីវិត រហូតទ្រាំមិនបានសម្រេចចិត្តចង់រើចេញពីផ្ទះ ដែលជាញើសឈាមរបស់ខ្លួននោះ ។
ក្នុងនោះ លោកក៏មិនបានបញ្ជាក់ច្បាស់លាស់នៅឡើយថា លោកមានការអាក់អន់ចិត្តនឹងរឿងអ្វីនោះទេ ដោយគ្រាន់តែរៀបរាប់បែបនេះថា «ផ្ទះទិញលុយខ្លួនឯង ជាកម្លាំងញើសឈាមពាក់កណ្ដាលជីវិតរបស់ខ្ញុំ តែហេតុអីខ្ញុំរស់នៅផ្ទះខ្លួនឯងមិនដែលមានសេចក្ដីសុខទាល់តែសោះ ជេរប្រមាថដៀលខ្ញុំឱ្យអស់ចិត្តចុះ តែថ្ងៃណាមួយអត់ពីខ្ញុំ អ្នកទាំងអស់គ្នាប្រហែលជាសប្បាយចិត្ត ហើយកុំចោទថាខ្ញុំជាកូនអកតញ្ញូ ព្រោះអ្នកទាំងអស់គ្នាទេ ដែលមិនឱ្យខ្ញុំរស់បានសុខ នៅផ្ទះរបស់ខ្ញុំ នៅជីវិតចុងក្រោយរបស់ខ្ញុំ ខ្ញុំរើចេញឆាប់ៗនេះ ដើម្បីកុំឱ្យទើសអ្នកទាំងអស់គ្នា។ #សងកម្មឱ្យអស់ក្នុងជាតិនេះ»។
បន្ទាប់ពីឃើញបែបនេះ មហាជន ជាពិសេសបណ្ដាអ្នកគាំទ្រ កំពុងតែមានងឿងឆ្ងល់ជាខ្លាំង ដោយបាននាំគ្នាធ្វើការខមមិនសួរនាំលោកពីរឿងរ៉ាវនេះផងដែរ ៕