Salah ត្រូវ Liverpool បិទជើងមិនឱ្យមកចូលរួមក្រុមជម្រើសជាតិ ព្រោះខ្លាចឆ្លងកូវីដ
ព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ ២០២០ ដែលត្រូវបានលើកមកធ្វើនៅឆ្នាំ ២០២១ ចាប់ពីថ្ងៃទី ២៣ ខែកក្កដា រហូតដល់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២១ នេះ ។ ក្នុងនោះដែរ ការប្រកួតបាល់ទាត់ត្រូវបានគេរំពឹងថាគឺជាការប្រកួតដែលនឹងមានអ្នកតាមដានច្រើនជាងគេបំផុត ដោយតម្រូវឱ្យក្រុមបាល់ទាត់ខ្លាំងៗ ចំនួន ១៦ ចូលរួមប្រកួត ។
ចំពោះក្រុមប្រកួតគឺគេយកឈុតយុវជនអាយុក្រោម ២១ ឆ្នាំ តែកីឡាករលើសអាយុចំនួន ៣ រូប ត្រូវបានអនុញ្ញាតឱ្យបញ្ចូលក្នុងឈុតនេះដើម្បីជួយក្រុម ។ កីឡាករ Mohamed Salah ត្រូវបានអេហ្ស៊ីបកោះហៅចូលក្នុងក្រុម ក្នុងនាមជាកីឡាករលើសអាយុដើម្បីជួយក្រុម ។
តែក្តីសង្ឃឹមរបស់អេហ្ស៊ីបត្រូវបានរលាយដូចផ្សែង ក្រោយពេលដែលក្លិប Liverpool ប្រកាសដាច់ខាតមិនអនុញ្ញាតឱ្យខ្សែប្រយុទ្ធដ៏មានតម្លៃរូបនេះ ចូលរួមឡើយ ក្រោមហេតុផលខ្លាចកូវីដ-១៩ និង ក្លិបកំពុងតែមមាញឹកប្រកួតផងនោះ ៕
ប្រភព ៖ skysport