មានរឿងអីទៀតហើយ! ស្ងាត់ៗ Song Joong Ki ត្រូវអ្នកជិតខាងព្រួតគ្នាប្តឹង ឡើងផ្អើលអ្នកគាំទ្រ
តារាសម្ដែងកូរ៉េ Song Joong Ki ក្រោយពីជាប់ពាក់ព័ន្ធរឿងអាស្រូវដំបូងក្នុងអាជីពសិល្បៈ ពេលនេះលោកកំពុងប្រឈមនឹងរឿងអាស្រូវថ្មី ទាក់ទងនឹងសំណង់ខុសច្បាប់ដែលត្រូវបានអ្នកជិតខាងដាក់ពាក្យបណ្តឹង ។
ព័ត៌មាននេះកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង និង ក្លាយជាប្រធានបទក្តៅមួយនៅលើប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានចុះផ្សាយព្រោងព្រាតពីអ្នកគាំទ្រ ក៏ដូចជាមហាជនរាប់ពាន់កំពុងតាមដានពីដើមហេតុក្នុងបណ្ដឹងនេះ ។
យោងតាមសារព័ត៌មានកូរ៉េ បានឱ្យដឹងថា វីឡារបស់ Song Joong Ki នៅតំបន់ Itaewon ទទួលបានពាក្យបណ្តឹងពីអ្នកជិតខាងដែលរស់នៅក្បែរនោះ ដោយមូលហេតុដោយសារតែបរិវេនខាងរបងផ្ទះរបស់តារាសម្ដែងរូបនេះ បានជម្រាលដល់ផ្លូវធ្វើដំណើរ ។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងត្អួញត្អែរដល់ការធ្វើដំណើររបស់អ្នកនៅរស់ជុំវិញនោះ នឹងមានគ្រោះថ្នាក់ញឹកញាប់ផងដែរ ។
ជាក់ស្ដែងមានគ្រោះថ្នាក់មួយបានកើតឡើង ឡានដឹកទំនិញរអិលធ្លាក់ជិតចូលដល់មុខផ្ទះ ។ រហូតដល់មានការផ្ទុះរឿងនេះឡើង មន្រ្តីក្នុងតំបន់ក៏បានបញ្ជាក់ថាវាជាការខុសច្បាប់ក្នុងការកែប្រែផ្លូវដោយគ្មានការអនុញ្ញាត ។ ឥឡូវនេះពួកគាត់បានជូនដំណឹងដល់ភាគីរបស់លោក Song Joong Ki ដើម្បីស្នើសុំការផ្លាស់ប្តូរកែតម្រូវផ្លូវត្រឡប់ទៅសភាពដើមវិញ ។
ជាមួយគ្នានោះដែរ ទីភ្នាក់ងាររបស់លោកក៏បានប្រកាសថាខ្លួនបានបញ្ជូនឯកសារប្លង់ផែនការកែតម្រូវផ្លូវទៅមន្ទីរពាក់ព័ន្ធរួចរាល់ហើយ ដោយសន្យាថានឹងធ្វើផ្លូវថ្នល់ឱ្យមានទ្រង់ទ្រាយដើមវិញ ៕
ប្រភព៖ Suho