មួយក្ឌាំងថ្ងៃនេះ! កម្ពុជា មានអ្នកស្លាប់ដោយសារកូវីដ ១០ នាក់ និង ឆ្លង ៧៣៥ នាក់
នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានផ្ដល់ព័ត៌មានជុំវិញករណីជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧៣៥ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានអ្នកធ្វើដំណើរក្រៅប្រទេសចំនួន ២៧ ករណី។
ទន្ទឹមនឹងតួលេខឆ្លងនេះ បើតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃនេះ អ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មានចំនួន ១០ នាក់ និង មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ អាចត្រឡប់ទៅផ្ទះវិញចំនួន ៥១៤ នាក់ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៤៣៤៤៦ នាក់
– អ្នកជាសះស្បើយមានចំនួន ៣៨០០៣ នាក់
– អ្នកស្លាប់ចំនួន ៤៤១ នាក់ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម ៖