ម្សិលមិញ បុរសជាជនជាតិស្បែកខ្មៅម្នាក់ រត់ចេញពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ តែត្រូវសមត្ថកិច្ចក្របួចជាប់
កាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២១ តាមរយៈកម្លាំងអាវុធហត្ថខណ្ឌបឹងកេងកង ចូលរួមសហការជាមួយអាវុធហត្ថខណ្ឌចំការមន និង អាវុធហត្ថខណ្ឌ៧មករា បានឃាត់ខ្លួនដោយបង្ខំបុរសជាជនជាតិស្បែកខ្មៅម្នាក់ឱ្យឡើងរថយន្តទៅព្យាបាលជំងឺកូវីដ-១៩ ។
ប្រភពពីកម្លាំងអាវុធហត្ថ បានឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងពីក្រុមគ្រូពេទ្យ ថាមានបុរសជាជនជាតិស្បែកខ្មៅម្នាក់ បានរត់ចេញពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្យាបាលរោគរបេង ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ភ្លាមនោះកម្លាំងសមត្ថកិច្ច បានធ្វើអន្តរាគមន៍ នាំខ្លួនបុរសជនជាតិស្បែកខ្មៅ ឡើងលើរថយន្តបញ្ជូនទៅកាន់កន្លែងព្យាបាលជំងឺកូវីដ-១៩ បានភ្លាមៗតែម្តង ។
គួរឱ្យដឹងផងដែរថា បុរសជនជាតិស្បែកខ្មៅ ដែលរត់ចេញពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ ខាងលើនេះ នឹងត្រូវប្រឈមចំពោះមុខច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕