មន្ទីរពិសោធនៅ Wuhan បកស្រាយច្បាស់ៗ រឿងអាមេរិកសង្ស័យថាផ្ទុះកូវីដចេញពីទីនោះ
ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រប្រចាំ Wuhan Institute of virology នាទីក្រុង Wuhan ដែលល្បីលេចឮចចាមអារ៉ាមថា ប្រភពជំងឺកូវីដ ១៩ បានបែកចេញពីមន្ទីរពិសោធន៍នោះ បានចេញមុខមកបដិសេធថា ស្ថាប័នរបស់ខ្លួនមិនគួរ ត្រូវបានគេបន្ទោស ចំពោះការរាតត្បាតនៃជំងឺមួយនេះទេ។
ដោយឡែក ការបដិសេធនេះ បានកើតឡើងបន្ទាប់ពីលោក Joe Biden បានឱ្យទីភ្នាក់ងារស៊ើបការណ៍ពិសេសចុះទៅស៊ើបអង្កេតនៅក្រុង Wuhan ផ្ទាល់ ក៏ដូចជានៅមន្ទីរពិសោធន៍នោះ ដើម្បីរកឱ្យឃើញពីដើមកំណើតប្រភពនៃការចម្លងដ៏សាហាវរបស់ជំងឺមួយនេះ។
ហើយក្នុងការស៊ើបអង្កេត គេបានរកឃើញថា មានអ្នកស្រាវជ្រាវ ៣ នាក់ប្រចាំមន្ទីរពិសោធន៍នេះ បានធ្លាក់ខ្លួនឈឺយ៉ាងចម្លែកនៅចុងឆ្នាំ ២០១៩ ក្រោយពីបានទៅសិក្សានៅល្អាងប្រជៀវមួយកន្លែង ដែលស្ថិតនៅខេត្តយូណាភាគនិរតីប្រទេសចិន។
យ៉ាងណាមិញ គេក៏បានដាក់ការសន្និដ្ឋានថា មន្ទីរពិសោធន៍នេះ កន្លងមកបានដឹកនាំការពិសោធន៍មួយ ដែលធ្វើឱ្យវីរុសមានឥទ្ធិពលខ្លាំង ដើម្បីជាការងាយស្រួលសិក្សាពីផលប៉ះពាល់របស់វាទៅលើអ្នកផ្ទុកវីរុស។
លោកស្រី Shi Zhengli ជាបុគ្គលិកមួយរូបប្រចាំទីនោះបានឱ្យដឹងតាមរយៈ The New York Times ថា នាងគ្មានភ័ស្តុតាងអ្វីបង្ហាញនោះទេ ហើយនាងក៏មិននឹកគិតថាពិភពលោកនឹងអាចធ្លាក់ក្នុងសភាពនេះដែរ។ ហើយហេតុអ្វីពួកគេនៅតែបន្តការចោទប្រកាន់មកលើអ្នកវិសាស្រ្តស្លូតត្រង់ដូចនេះ? ម៉្យាងទៀត មន្ទីរពិសោធន៍របស់នាងមិនដែលមានការពាក់ព័ន្ធទៅនឹងការពិសោធន៍ធ្វើឱ្យវីរុសកាន់តែខ្លាំងណាមួយ ដូចពាក្យចចាមអារ៉ាមនោះឡើយ៕
ប្រភព៖ CNA