ក្រសួងប្រកាសរកឃើញអ្នកដំណើរចូលមកកម្ពុជា ជិត ៥០ នាក់ ផ្ទុកកូវីដ-១៩ ថ្ងៃនេះ
នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា នៅថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី ចំនួន ៤២៦ នាក់ ដែលក្នុងតួលេខនេះ មានអ្នកឆ្លងចំនួន ៤៦ នាក់ ដែលជាអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា និង នាំឱ្យតួលេខករណីកូវីដនាំចូលពីក្រៅប្រទេស មានការកើនឡើងសរុបដល់ ១២៤៨ នាក់ ។
យ៉ាងណាមិញ គិតត្រឹមថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ៣៦៦៦៦ នាក់
– អ្នកជាសះស្បើយមានចំនួន ២៩៨០៧ នាក់
– អ្នកស្លាប់ចំនួន ៣០០ នាក់
– ករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ១២៤៨ នាក់ ៕
សូមអានសេចក្តីប្រកាសខាងក្រោម ៖