Mbappe មិនច្បាស់អនាគត ខណៈក្លិបមិនទាន់ផ្តល់កុងត្រាថ្មីឱ្យ
ខ្សែប្រយុទ្ធ Kylian Mbappe កំពុងតែហាក់ខ្វល់ខ្វាយអំពីអនាគតរបស់ខ្លួនខ្លាំង ដោយសារតែក្លិបរបស់គេ Paris Saint Germain នៅមិនទាន់ចរចាតកុងត្រាថ្មីជាមួយនឹងគេនៅឡើយ ខណៈដែលកុងត្រានៅសល់មិនដល់ ១ រដូវកាលទៀតផង ។
បើនិយាយអំពីកីឡាករវ័យក្មេងរូបនេះ វាហាក់មិនបញ្ហាឡើយសម្រាប់សមត្ថភាពរបស់គេក្នុងការទៅលេងនៅក្លិបល្បីៗលំដាប់ពិភពលោកណាមួយ ក៏ប៉ុន្តែគេគ្រាន់តែមិនច្បាស់អំពីអនាគត ឬ គោលដៅបន្ទាប់ប៉ុណ្ណោះ ពីព្រោះកីឡាករម្នាក់ៗត្រូវការយកបេះដូងមកលេងឱ្យអស់ពីចិត្ត ។ ដូចនេះប្រសិនបើត្រូវចេញ ឬ នៅ យ៉ាងហោចណាស់ក៏គេបានត្រៀមចិត្តទុកមុនខ្លះដែរ ។
គួរឱ្យដឹងដែរថា មានក្លិបជាច្រើនបង្ហាញចំណាប់អារម្មណ៍ចំពោះកីឡាករសញ្ជាតិបារាំងរូបនេះ តែសាមីក្លិបហាក់ធ្វើឱ្យក្លិបផ្សេងរអារ មិនហ៊ានសួរនាំដោយនិយាយថាមិនលក់ ហើយក៏មិនតកុងត្រាថ្មី ៕
ប្រភព ៖ Marca