នៅសុខៗ មាន សូនីតា ស្រាប់តែបង្ហោះសារបង្កប់ន័យនេះឡើង ភ្ញាក់ផ្អើលខ្លាំង
មិនត្រឹមតែមានសម្រស់ស្រស់ស្អាតតែម្យ៉ាងនោះឡើយ មហាជនអ្នកគាំទ្ររាជិនីក្រមា មាន សូនីតា ប្រាកដជាជ្រាបច្បាស់ពីសន្តានចិត្តដ៏ល្អរបស់តារាស្រីរូបនេះ ។ កន្លងមក មាន សូនីតា បានចូលរួមចំណែកការងារសង្គមយ៉ាងច្រើន មិនថាតែការងារសប្បុរសធម៌ ឬក៏ការចែករំលែកវប្បធម៌ អរិយធម៌កម្ពុជានោះឡើយ ។
លើសពីនោះ ថ្មីៗនេះតារាស្រីល្បីឈ្មោះខាងលើនេះ ក៏ទើបតែបានបង្កើត និង ចាប់ផ្តើមកម្មវិធីសប្បុរធម៌ «ជួយគ្នាក្នុងគ្រាលំបាក» ដើម្បីចែកជូនអាហារ និង ម៉ាស់ការពារជូនដល់កងកម្លាំងជួរមុខ និង អ្នកខ្វះខាតកំឡុងពេលការរាតត្បាតកូវីដ-១៩ ផងដែរ ។
ជាការពិតណាស់ ក្នុងនាមជាអ្នកសិល្បៈមួយរូបដើរលើវិថីសិល្បៈអស់រយៈពេលប្រមាណជាង ១២ ឆ្នាំ មកនេះ រាជិនីក្រមា កញ្ញា មាន សូនីតា បានធ្វើរឿងជាច្រើនដើម្បីបំពេញតម្រូវចិត្តអ្នកគាំទ្រ ប៉ុន្តែស្រាប់តែកាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ នាងបានបង្ហោះសារមួយឃ្លា ធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង អ្នកគាំទ្រជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះតែនាងបានលើកឡើងថា «អ្វីដែលនាងមិនអាចធ្វើបាន គឺផ្លាស់ប្ដូរខ្លួនឯង ដើម្បីអ្នកដទៃ» ។
សារនោះដែរ ក៏បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការពេញចិត្ត ហើយខ្លះទៀតមានចម្ងល់ថា តើនេះជាន័យដែល មាន សូនីតា ចង់បញ្ជាក់ពីអ្វី ឬ គ្រាន់តែជាផ្នត់គំនិតទូទៅប៉ុណ្ណោះ ៕