Champions League គ្រោងនឹងផ្លាស់ប្តូរមកប្រកួតនៅអង់គ្លេសវិញ
Chelsea នឹងឡើងជួប ManCity បន្ទាប់ពីឈ្នះទៅលើដៃគូបដិបក្ខដូចគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី ២ ដោយលទ្ធផល ២-០ ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់នេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះ នៅក្នងទីក្រុង Istambul ប្រទេសតួរគី ដោយនឹងប្រកួតតែមួយជើ់ងប៉ុណ្ណោះ ។
មកទល់នឹងពេលនេះ UEFA កំពុងតែពិចារណាក្នុងការលើកការប្រកួតនេះមកធ្វើនៅលើទឹកដីអង់គ្លេសវិញ គឺដោយសារតែវាសុវត្ថិភាព ចំណេញ និង ងាយស្រួល ជាងការដែលធ្វើនៅប្រទេសតួគី ។
ការដែលធ្វើនៅអង់គ្លេសនេះចំណេញដោយសារតែ ក្រុមទាំង ២ សុទ្ធតែនៅអង៉គ្លេស ទាំងក្រុមនឹងអ្នកគាំទ្រមិនចំបាច់ចំណាយច្រើនដើម្បីប្រកួតមួយនេះ ហើយការប្រកួតនេះអាចរកលុយបានកាន់តែច្រើន ព្រោះនៅអង់គ្លេសអនុញ្ញាតិឱ្យមានអ្នកចូលរួមទស្សនាបានខ្លះហើយ ។ ចំពោះសុវត្ថិភាពវិញ គឺគ្រប់កីឡាករមិនចាំបាច់ធ្វើចត្តាឡីស័ក ឬ ធ្វើដំណើរប្រឈមនឹងហានិភ័យឡើយ ៕
ប្រភព ៖ dailymail