លើកដំបូង! Pon Nawasch ប៉ះដៃគូថ្មី Kratingg ក្នុងឈុតប្រុស និង ប្រុសយ៉ាងរោលរាល ផ្អើលអ្នកគាំទ្រ (វីដេអូ)
ជាទូទៅប្រិយមិត្តតែងតែឃើញ តារាប្រុសសង្ហាជួរមុខប្រចាំស្ថានីយទូរទស្សន៍ប៉ុស្ត៍លេខ ៣ ថៃ លោក Pon Nawasch និង តារាប្រុសរូបសង្ហាខ្ពស់ស្រឡះលោក Kratingg សម្ដែងជាមួយតែតារាស្រីប៉ុណ្ណោះ តែពេលនេះហាក់បីធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរឿងថ្មីតារាសម្ដែងតាំងពីរនេះ ប៉ះគ្នាចាប់ដៃគូសម្ដែងក្នុងឈុតឆាកប្រុសស្រឡាញ់ប្រុស ។
ទោះបីលោកសម្ដែងក្នុងឈុតឆាកនេះក្ដី តែតារាសម្ដែងលោក Pon និង Kratingg នៅតែទទួលបានប្រជាប្រិយភាពខ្លាំងដដែល ។ មិនត្រឹមប៉ុណ្ណោះ ឈុតឆាកនេះ ក៏ធ្វើឱ្យប្រិយមិត្តមានការប្លែកអារម្មណ៍ដែរ ព្រោះថាធ្លាប់តែឃើញសម្ដែងជាមួយតួស្រីមករហូត ដល់ពេលមកសម្ដែងប្រុស និង ប្រុស ដូចនេះក៏ថ្មីម៉្យាង ណាមួយសបញ្ជាក់ឱ្យឃើញថាលោក ក៏មានសមត្ថភាពខ្លាំងផងដែរ ទោះបីក្នុងឈុតឆាកណាក៏ដោយ ។
យ៉ាងណាមិញ កាលពីថ្ងៃក្រុងពាលីថត គេក៏ឃើញមានប្រិយមិត្តរបស់តារាទាំងពីរនេះទៅចូលរួមយ៉ាងច្រើនកុះករ ដោយម្នាក់ៗបានកាន់នូវបដារូបភាពស្រែកផ្ដល់កម្លាំងចិត្តទៅកាន់អ្នកទាំងពីរ ព្រោះថានេះជាលើកដំបូងហើយដែល Pon និង Kratingg បានសម្ដែងបែបនេះជាមួយគ្នា ៕