Messi នឹងបានចាប់ដៃគូជាមួយនឹង Neymar ម្តងទៀត បើព្រមធ្វើរឿងនេះ
ក្រុមបាល់ទាត់ Paris Saint Germain របស់បារាំង បានដាក់សំណើរមកកាន់ Lionel Messi ដោយផ្ទាល់ ដើម្បីនាំយករូបគេទៅលេងនៅក្លិបថ្មី ដោយបានផ្តល់នូវលក្ខខណ្ឌដ៏ល្អជាច្រើន ដល់កីឡាករល្អជាប្រវត្តិសាស្ត្ររបស់ Barcelona រូបនេះ ។
ជាមួយនឹងកុងត្រាថ្មី PSG បានសន្យាថានឹងផ្តល់កុងត្រារយៈពេលវែងដល់កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ ។ មួយទៀតគឺគេនឹងទទួលបានលេខ ១០ ដដែលនៅក្លិបថ្មី ដោយតម្រូវឱ្យ Neymar ប្តូរលេខអាវចេញទៀតផង ។
គួរឱ្យដឹងដែរថា ប្រសិនបើ Messi យល់ព្រមតាមសំណើរនេះ Neymar និង អាចចាប់ដៃគូជាមួយនឹងខ្សែប្រយុទ្ធរូបនេះសាជាថ្មី ខណៈដែលកាលពីនៅ Barcelona ២ នាក់នេះបានចាប់ដៃគូគ្នាលេងបានយ៉ាងល្អនៅទីនោះ ដែលធ្វើឱ្យ Neymar បានក្លាយជាកីឡាករថ្លៃបំផុតនៅលើលោក ៕