បែកគ្នាមួយរយៈសិនចុះ Eric Bertrand Bailly ខកខានមិនបានជួយក្រុមបិសាចក្រហម ព្រោះមូលហេតុមួយ
Ole Gunnar Solskjær គ្រូបង្វឹកក្រុម Man Utd បានបង្ហាញថា Eric Bertrand Bailly មិនបាននៅជាមួយក្រុមមួយរយៈសិន ដោយសារតែគាត់បានទៅលេងឱ្យក្រុមជម្រើសជាតិកូតឌីវ័រ ជាអកុសលត្រូវបានគេធ្វើតេស្តឃើញវិជ្ជមាននៃជំងឺកូវីដ-១៩ តាំងពីគាត់មិនទាន់ត្រឡប់មកអង់គ្លេសវិញម្ល៉េះ ។
ដោយសារតែលទ្ធិផលវិជ្ជមាននេះហើយ ទើបធ្វើឱ្យគាត់ប្រហែលជាមិនអាចជួយដល់ក្រុមបិសាចក្រហមនៅវគ្គ ៨ ក្រុមចុងក្រោយនៃការប្រកួត Europa League ទេ ។ ជុំទីមួយក្រុមបិសាចក្រហមនឹងត្រូវជួបជាមួយក្រុម Granada នៅពាក់កណ្តាលសប្តាហ៍នេះ ៕