ហង្សមាស ពញ្ញាក់អារម្មណ៍អ្នកគាំទ្រជាមួយរឿងភាគថ្មី គឺរឿង «ផ្កាថ្ម» (មានវីដេអូ)
មុននេះបន្តិច ហង្សមាស បានពញ្ញាក់អារម្មណ៍អ្នកគាំទ្រយ៉ាងខ្លាំងជាមួយនឹងរឿងភាគថ្មីមួយទៀតគឺរឿង «ផ្កាថ្ម» ដែលចូលរួមសុទ្ធតែតារាសម្តែងល្បីៗជួរមុខក្នុងប្រទេសកម្ពុជា ។
គ្រាន់តែបានទស្សនា Trailer រឿង «ផ្កាថ្ម» ហើយគឺពិតជាមិនសរសើរមិនបាននូវរសជាតិថ្មីប្លែកមួយបែបទៀតសម្រាប់រឿងភាគខ្មែរពីទូរទស្សន៍ហង្សមាស ដែលឈុតខ្លីៗបានបង្ហាញពីសាច់រឿងដ៏គួរឲ្យចាប់អារម្មណ៍រួមជាមួយការសម្តែងដ៏ប៉ិនប្រសប់គ្រប់តួហើយបូកផ្សំជា មួយគុណភាពរូបភាព និង សំឡេងដ៏ល្អឥតខ្ចោះទៀតនោះ កាន់តែធ្វើឲ្យអ្នកគាំទ្ររឿងភាគខ្មែរពេញចិត្តយ៉ាងខ្លាំង ។
ហង្សមាស បានប្រមូលយកការគាំទ្រយ៉ាងលើសលុបលើផ្នែកភាពយន្តភាគខ្មែរដោយបានខំប្រឹងផលិតខ្សែភាពយន្តភាគដ៏មានគុណភាពជាច្រើនបន្តបន្ទាប់ដែលរឿងភាគនីមួយៗសុទ្ធតែមានគុណភាពមិនចាញ់ប្រទេសជិតខាងឡើយ ។ នេះគឺពិតជាមោទនភាពមួយសម្រាប់វិស័យខ្សែរភាពយន្តភាគខ្មែរ ។ រង់ចាំមើលថារឿងភាគថ្មីៗដែលកំពុងត្រៀមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ដ៏ពេញនិយមមួយនេះមានគុណភាព និង ទទួលបានការគាំទ្រកម្រិតណា ? រង់ចាំទស្សនាទាំងអស់គ្នា ! ៕