ស្គាល់តារាល្បីទាំងនេះយូរឆ្នាំហើយ តិចអត់ដឹងថាពួកគេមានឈាមជ័រសញ្ជាតិដូចគ្នាចុះ!
កន្លងមកប្រិយមិត្តជាច្រើនតែងតែនាំគ្នាលើកសរសើរពីអ្នកសិល្បករ-ការិនី ដោយក្រៅពីមានទេពកោសល្យផ្នែកសម្ដែងស័ក្ដិសមឱ្យសាច់រឿងល្អមើល ធ្វើឱ្យអ្នកគាំទ្របន្តតាមដានយ៉ាងជក់ចិត្តប៉ុណ្ណោះទេ ពួកគេក៏មានសម្រស់ស្រស់ស្អាត សាច់ឈាមក៏សភ្លឺថ្លា ព្រោះតែអ្នកសិល្បៈមួយចំនួន គឺជាកូនកាត់ ២-៣ សាសន៍ឯណោះ ។
យ៉ាងណាមិញរឿងដែលចៃដន្យបំផុត តារាប្រុសស្រី ៥ ដួងនេះ មិនត្រឹមតែជាកូនកាត់ថៃ-បរទេស តែមួយពួកគេសុទ្ធតែជាកូនកាត់ថៃ-អាល្លឺម៉ង់ដូចគ្នាថែមទៀត ៖
១. Mario Maurer មានឪពុកជាជនជាតិអាល្លឺម៉ង់ ចំណែកម្ដាយជាជនជាតិថៃ ។
២. Kimmy Kimberley ដូចគ្នានឹងតារាប្រុស Mario ដែរ គឺនាងមានឪពុកសញ្ជាតិអាល្លឺម៉ង់ និង ម្ដាយជាជនជាតិថៃ ។
៣. Dome Pakornlam ប្រុសស្អាតសម្បុរសរាងខ្ពស់ស្រឡះរូបនេះ ក៏ជាកូនកាត់អាល្លឺម៉ង់ដែរ ។
៤. តារាចម្រៀង និង សម្ដែងជើងចាស់ Marsha បានកើតនៅប្រទេសអាល្លឺម៉ង់ ព្រោះម្ដាយនាងជាជនជាតិអាឡឺម៉ង់ ។
៥. បវរកញ្ញាចក្រវាលឆ្នាំ ២០១៦ នាង Namtan Chalita មានម្ដាយជាជនជាតិថៃកាត់អាល្លឺម៉ង់ ដូច្នេះធ្វើឱ្យនាងជាប់ឈាមជ័រអាឡឺម៉ង់ទៅតាមនោះដែរ ៕