Inter Milan មានសង្ឃឹមឡើងវិញ ក្រោយព្រះអង្គម្ចាស់ Mohammed bin Salman ធ្វើរឿងមួយនេះ
ក្រុម Inter Milan កំពុងតែជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី Suning Holdings Group ប្រទេសចិនដែលជាម្ចាស់ភាគហ៊ុនធំកំពុងរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយថ្មីៗនេះទើបមានការបង្ខំចិត្តរំលាយក្រុមបាល់ទាត់ល្បីរបស់ចិនគឺ Jiangsu Football Club ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្រុម Inter Milan ទៀត ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ SunSport បានរាយការណ៍ថា Public Investment Fund ឬ (PIF) ដែលដឹកនាំដោយព្រះអង្គម្ចាស់ Mohammed bin Salman បានដាក់សំណើរដើម្បីធ្វើការកាន់កាប់ក្លិប Inter Milan កាលពីសប្ដាហ៍មុន ជាមួយនឹងទឹកប្រាក់រហូតដល់ ៨៥០ លានផោន ។
ក្នុងរបាយការណ៍បញ្ជាក់ថា ក្នុងចំនួនទឹកប្រាក់ ៨៥០ លានផោននេះ នឹងត្រូវប្រើដើម្បីសងបំណុលរបស់ក្លិប ប្រាក់ដែលនៅសល់នឹងត្រូវចំណាយក្នុងក្រុម រួមទាំងផ្ដល់ទៅឲ្យលោក Antonio Conte សម្រាប់ការទិញកីឡាករថ្មីនៅរដូវកាលក្រោយ ៕