កាលពិត Real Madrid លក់ Varane ដើម្បីចង់យកលុយទិញ Mbappe សោះ!
កាលពីពេលថ្មីៗកន្លងទៅនេះ ក្លិបបាល់ទាត់ Real Madrid បានប្រកាសដាក់លក់កីឡាករខ្សែការពារជម្រើសជាតិបារាំង Raphael Varane ក្នុងតម្លៃ ៦០ លានដុល្លារភ្លាមៗ ក្រោយពីកីឡាកររូបនេះទាមទារចង់ឡើងតម្លៃពលកម្មនៅក្នុងក្លិបមួយនេះ ។
នៅពីក្រោយការលក់កីឡាករខ្សែការពារដ៏ល្អនេះ មិនមែនបណ្តាលមកពីការទាមទារឡើងតម្លៃខ្លួនតែមួយមុខនេះឡើយ ដែលមូលហេតុចម្បងមួយទៀតនោះ គឺស្របពេលដែលក្លិបមួយនេះ កំពុងតែត្រូវការលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីស្វែងរងខ្សែប្រយុទ្ធដ៏ល្អមួយមកប្រើប្រាស់ ។ ដ្បិតតែ ៦០ លានដុល្លារនេះ មិនល្មមសម្រាប់ទិញខ្សែប្រយុទ្ធក៏ពិតមែន តែវាអាចបានប្រហែលជាពាក់កណ្តាលនៃតម្លៃខ្លួនខ្សែប្រយុទ្ធដ៏ល្បីមួយរូបហើយ ។
គួរឱ្យដឹងដែរថា Real Madrid បានជួបវិបត្តិខ្សែប្រយុទ្ធយ៉ាងខ្លាំង បន្ទាប់ពីការចាកចេញរបស់ Ronaldo ។ ដោយក្លិបមួយនេះ បានរៀបចំគម្រោងនាំយកកីឡាករវ័យក្មេងលំដាប់ពិភពលោក Kylian Mbappe មកឱ្យបាននៅរដូវកាលនេះ បើទោះបីជាត្រូវចំណាយលុយច្រើនប៉ុនណាក៏ដោយ ៕
ប្រភព៖ goal