ទម្លាយសមត្ថភាពអាថ៌កំបាំងមួយរបស់ ម៉ង់ ចាន់កញ្ញា ក្រៅពីអាជីពជាអ្នកចម្រៀង
ដ្បិតជាតារាចម្រៀងស្រករក្រោយ ម៉ង់ ចាន់កញ្ញា ក៏ជាតារាចម្រៀងជើងខ្លាំងម្នាក់ដែរនៅក្នុងផលិតកម្មហង្សមាស ជាពិសេសតាមរយៈបទចម្រៀងពីរោះៗជាច្រើនបទកន្លងមក ។ អ្វីដែលពិសេសក្រៅពីមានសំឡេងពីរោះ ម៉ង់ ចាន់កញ្ញា ក៏មានរូបសម្បត្តិស្រស់ស្អាតម្នាក់ដែរ នៅក្នុងចំណោមតារាចម្រៀងស្រីជាច្រើនដួង ។
មិនត្រឹមជាតារាចម្រៀងប៉ុណ្ណោះទេ ម៉ង់ ចាន់កញ្ញា ក៏ត្រូវបានគេដឹងថា នាងមានសមត្ថភាពពិសេសមួយ ដែលកន្លងមកមិនសូវមានមហាជនចាប់អារម្មណ៍ ដោយនាងអាចបញ្ចូលសំឡេងបានយ៉ាងពីរោះ ។ ក្រៅពីបញ្ចូលសំឡេងលេងនៅក្នុង Tik Tok ម៉ង់ ចាន់កញ្ញា ក៏ធ្លាប់បានបញ្ចូលសំឡេងនៅក្នុងរឿងភាគមួយចំនួនផងដែរ ប៉ុន្តែការចេះជំនាញមួយនេះមិនមែនចេះដោយឯកឯងនោះទេ គឺនាងបានរៀនជំនាញនេះដោយមានគ្រូត្រឹមត្រូវ ។
ម៉ង់ ចាន់កញ្ញា គឺជាអតីតបេក្ខនារីជាដែលចូលប្រកួតនៅក្នុងកម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ២ តែកាលណោះ នាងជាប់ត្រឹមវគ្គ Live Show ក្នុងសប្តាហ៍ទី ៧ ប៉ុណ្ណោះ ហើយនាងក៏មានឱកាសក្លាយជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសដោយស្វ័យប្រវត្តិ ។ ចូលប្រឡូកក្នុងសិល្បៈមួយរយៈ ម៉ង់ ចាន់កញ្ញា ហាក់មិនសូវមានភាពឡូយឆាយប៉ុន្មានឡើយ បើប្រៀបធៀបជាមួយនឹងមិត្តភក្តិដែលចូលប្រឡូកដំណាលរូបនាង ៕