UFC និង TikTok សហការគ្នាបង្កើតមាតិកាកីឡាជាលើកដំបូង
-UFCនឹងផ្សាយកម្មវិធីប្រចាំសប្តាហ៍របស់ខ្លួននៅលើTikTok
-TikTok ចាត់តាំងក្រុមការងារដើម្បីបង្កើតមាតិកាសម្រាប់ UFC
រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ៖ UFC ដែលជាអង្គការប្រដាល់ក្បាច់គុណចម្រុះលំដាប់ពិភពលោកបានធ្វើការសហការជាមួយTikTok ជាលើកដំបូងដើម្បីបង្កើតមាតិកាដែលនឹងធ្វើការផ្សាយនៅលើបណ្តាញសង្គមដ៏កំពុងពេញនិយមTikTok ក្រោមកិច្ចសហការជាមួយគ្នារយៈពេលវែង ។
តាមរយៈកិច្ចសហការនេះ UFC និង TikTok នឹងធ្វើការបង្កើតនិងផ្សាយមាតិកាជាប្រចាំសប្តាហ៍ដែលស្តីអំពីសន្និសិទ្ធសារព័ត៌មាន កិច្ចសម្ភាស៍ជាមួយអត្តពលិក ទស្សនកិច្ចសង្វៀនប្រដាល់ ការហ្វឹកហាត់ និងសកម្មភាពជាច្រើនទៀត ។ គ្រប់វីដអូទាំងអស់នឹងត្រូវបានផ្សាយនៅលើTikTok នៅមុនពេលការប្រកួតធំៗ ដើម្បីជូនដំណឹងដល់ទស្សនិកជនអំពីព្រឹត្តិការណ៍ឬការប្រកួតដែលនឹងត្រូវប្រារព្ធធ្វើឡើងក្នុងពេលឆាប់ ។
UFC និង TikTok នឹងធ្វើការចែកចាយវីដេអូរាប់រយជារៀងរាល់ឆ្នាំតាមរយៈគណនី TikTok របស់ភ្នាក់ងារ UFC ទូទាំងពិភពលោករួមមាន@UFC @UFCRussia @UFCBrasil និង @UFCEurope ដែលមានអ្នកតាមដានសរុបប្រមាណ៧លានគណនី។ ជាមួយនឹងប្រិយភាពដែលកំពុងកើនឡើងជាគំហុកក្នុងប្រទេសកម្ពុជា អ្នកប្រើប្រាស់TikTok និងអ្នកគាំទ្ររបស់UFC នឹងអាចទទួលយកបទពិសោធន៍នៃការទស្សនាការប្រកួតការប្រដាល់បែបថ្មីលើទម្រង់TikTokដ៏អស្ចារ្យនេះ ។
UFCនឹងត្រៀមបុគ្គលិកពេញម៉ោងរបស់ខ្លួនដើម្បីធ្វើការជាមួយ TikTok ក្នុងការផលិតវីដេអូសម្រាប់ផ្សាយផ្ទាល់និងវីដេអូផ្សេងៗទៀតសម្រាប់គណនី @UFC ក្នុងគោលបំណងបង្កើនទំនាក់ទំនងជាមួយនឹងសហគមន៍UFCដ៏ធំនៅលើTikTok។ នេះបានបង្ហាញពីការចាប់ដៃសហការគ្នាជាលើកដំបូងរបស់TikTokនិងវិស័យកីឡា UFC ។
Harish Sarma ដែលជាប្រធាន TikTok ផ្នែក Global Strategic Partnerships នៃសហរដ្ឋអាមេរិកនិងអូសេអានីបានឲ្យដឹងថា៖ «ពួកយើងពិតជារីករាយខ្លាំងណាស់ដែលបង្កើតទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងដៃគូសហការរបស់យើងUFC តាមរយៈការបង្កើតមាតិកាយ៉ាងពិសេសសម្រាប់ផ្សាយតែនៅលើTikTok។ អ្វីដែលកាន់តែពិសេស អ្នកគាំទ្រនិងអ្នកស្នេហាវិស័យកីឡាអាចមើលព្រឹត្តិការណ៍នានាដែលពួកគេខកខាន តាមរយៈបទពិសោធន៍ថ្មីលើទម្រង់TikTok។ តាមរយៈកិច្ចសហការនេះ យើងជឿជាក់ថា យើងនឹងនាំយកភាពរំភើបសប្បាយរីករាយទាំងក្នុងនិងក្រៅសង្វៀនប្រដាល់» ។
David Shaw ដែលជាអនុប្រធាននាយកជាន់ខ្ពស់ផ្នែកមាតិកា UFC បានឲ្យដឹងថា៖ «កិច្ចសហការជាមួយនឹងTikTok គឺជាទម្រង់នៃការចែករំលែកមាតិកាដ៏សំខាន់មួយដែលបន្ថែមទៅលើទម្រង់នៃការចែកចែកមាតិកាបែបប្រព័ន្ធអេកូឡូស៊ីរបស់UFC។ ពួកយើងចង់ឲ្យអ្នកគាំទ្ររបស់យើងអាចទទួលព័ត៌មាននិងមាតិការបស់យើងកាន់តែងាយស្រួលថែមទៀត ហើយTikTokគឺជាទម្រង់មួយដែលផ្សាភ្ជាប់ជាមួយនឹងអ្នកប្រើប្រាស់គ្រប់ជាន់ថ្នាក់ពីទូទាំងសកលលោក។ ការសហប្រតិបត្តិការនេះគឺជាវិធីដ៏ល្អមួយក្នុងការបង្កើនការទស្សនាកម្មវិធីហើយជាមួយគ្នានោះដែរចែករំលែកទៅឲ្យទស្សនិកជនរបស់យើងគ្រប់ពេលវេលា» ។
TikTok គឺជាបណ្តាញសង្គមដែលលូតលាស់លឿនបំផុតដែលមានអ្នកប្រើប្រាស់ជា ១០០លាននាក់នៅសហរដ្ឋអាមេរិក។ ជាមួយនឹងអ្នកតាមដានជាង ៧លាននាក់នៅលើគណនីផ្លូវការរបស់ខ្លួន UFCបានក្លាយជាកីឡាដែលរីកចម្រើនលឿនបំផុតនៅលើ TikTok ។ ចាប់តាំងពីឆ្នាំ ២០១៩ វីដេអូក្រោម #UFC ត្រូវបានទស្សនាជាង ៨ ពាន់លានដង ។
អំពី UFC®
UFC® គឺជាអង្គការប្រដាល់ក្បាច់គុណលំដាប់ពិភពលោក (MMA) ដែលមានអ្នកគាំទ្រជាង៦២៥លាននាក់ និងអ្នកតាមដានលើបណ្តាញសង្គមជាង ១៤២ លាននាក់ ។ អង្គការនេះបានធ្វើការរៀបចំការប្រកួតច្រើនជាង ៤០ ដងក្នុងមួយឆ្នាំ នៅលើសង្វៀនក្នុងតំបន់ធំៗនៅជុំវិញពិភពលោក ហើយថែមទាំងត្រូវបានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាង ៩០០ លានគ្រួសារក្នុងតំបន់ជាង ១៧៥ ។ អត្តពលិករបស់UFC ត្រូវបានចាត់ទុកជាកីឡាករដែលល្អបំផុតមកពីបណ្តា៧០ប្រទេស។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ UFC.com និងតាមដាន UFC នៅ Facebook.com/UFC, Twitter, Snapchat និង Instagram៖ @UFC ។
អំពី TikTok
TikTok គឺជាទម្រង់វីដេអូខ្លីៗលើកម្មវិធីទូរស័ព្ទដ៏ឈានមុខគេ ។ បេសកកម្មរបស់ពួកយើង គឺជំរុញឱ្យមានគំនិតច្នៃប្រឌិតថ្មី និង បង្កើតភាពសប្បាយរីករាយ ។ TikTok មានការិយាល័យកណ្តាលនៅទូទាំងពិភពលោក រួមមាន ទីក្រុងឡុងដ៍ ឡូសអ៊ែនចឺឡេស ញូវយ៉ក ប៉ារីស ប៊ែកឡាំង ឌូបៃ ប៊ុមបៃ សិង្ហហ្គាពួរ ចាកាតា សេអ៊ូល និង តូក្យូ ។