ចៃដន្យណាស់! អ្នកម៉ាក់ហាយសូរ គង់ ចាន់ស្រីមុំ និង ពេជ្រ សូលីកា ស្លៀកឈុតដូចកូនភ្លោះ
អ្នកម៉ាក់ហាយសូរពីររូបកំពុងផ្ទុះការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន គឺអ្នកនាង គង់ ចាន់ស្រីមុំ និង តារាចម្រៀង ពេជ្រ សូលីកា បន្ទាប់ពីអ្នកទាំងពីរ ស្រាប់តែរំលេចខ្លួនជាមួយនឹងឈុតដូចគ្នា ពោលគឺខុសតែពណ៌ប៉ុណ្ណោះ ។
ជាធម្មតាអ្នកម៉ាក់វ័យក្មេងទាំងពីររូបខាងលើនេះ ត្រូវបានមហាជនចាត់ទុកជាអ្នកសិល្បៈដែលចូលចិត្តស្ទីលតុបតែងខ្លួនប្លែកទាន់សម័យតាមបែបផេនរៀងៗខ្លួន ដោយឡែកលើកនេះ អាចនិយាយបានថាពិតជាចៃដន្យ ដោយតារាចម្រៀងស្រីរាងតូចច្រឡឹង ពេជ្រ សូលីកា បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនជាមួយនឹងសម្លៀកបំពាក់ពណ៌ចម្រុះយ៉ាងទាក់ទាញ ។ ស្រាប់តែមិនយូរប៉ុន្មាន គេក៏ឃើញអ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើគណនីផេកផ្លូវការរបស់នាងដែរ ជាមួយនឹងម៉ូដដូចគ្នាបេះបិទនឹងម៉ូដរបស់តារាចម្រៀង ពេជ្រ សូលីកា ខុសតែពណ៌ប៉ុណ្ណោះ ។
ការបង្ហាញខ្លួនជាមួយសម្លៀកបំពាក់ម៉ូដតែមួយ ហើយក្នុងពេលដំណាលគ្នារវាងអ្នកម៉ាក់ទាន់សម័យ គង់ ចាន់ស្រីមុំ និង ពេជ្រ សូលីកា ធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង ចាប់អារម្មណ៍មិនស្ទើរឡើយ តែក្នុងនោះក៏មានការលើកឡើងពីមហាជនថា ដ្បិតតែស្លៀកឈុតដូចគ្នាមែន តែសម្រាប់សម្រស់ និងស្ទីលថតរូបជាដើម គឺស្អាត ទាក់ទាញ មួយបែបម្នាក់មិនចាញ់គ្នានោះទេ ៕
គង់ ចាន់ស្រីមុំ
ពេជ្រ សូលីកា