Barcelona កំពុងសង្ស័យ Messi រឿងធ្លាយព័ត៌មានតម្លៃកុងត្រាជាង ៥០០ លានដុល្លារ
កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ FC Barcelona បានទទួលនូវព័ត៌មានបែកធ្លាយតម្លៃចុះកុងត្រារបស់ Messi និង ខ្លួន ដែលបានចុះកាលពីឆ្នាំ ២០១៧ កន្លងទៅនេះ ដែលមានតម្លៃដល់ទៅ ៤៩២ លានដុល្លារ ពោលគឺខ្ពស់ជាងការប៉ាន់ស្មានរបស់អ្នកសារព័តំមានដល់ទៅជាង ២ ដងឯណោះ ។ ក្រៅពីនោះ Messi ទទួលបាន ១០២ លានដុល្លារភ្លាមៗ បន្ទាប់ពីការចុះកុងត្រា ហើយជារៀងរាល់ឆ្នាំរូបលោកនឹងទទួលបាន ១២២ លានដុល្លារបន្ថែមទៀត ។
ចំពោះការបែកធ្លាយនេះ គេមិនទាន់ទទួលបានដំរួយថ្មីនៅឡើយទេ តែនៅពេលនេះ Barcelona បានប្តឹង ហើយសំណុំរឿងនេះ ក៏កំពុងតែត្រូវបានស៊ើបអង្កេត ហើយក្លិបបានដាក់ការសង្ស័យទៅលើ Messi ពីព្រោះកុងត្រានេះ គឺធ្វើការចុះហត្ថលេខា ដោយបិទទ្វារ គ្មាននរណាបានដឹងក្រៅពី Messi និង ប្រធានក្លិបឡើយ ។
គួររំលឹកដែរថា កាលពីឆ្នាំ ២០១៧ កន្លងទៅនេះ ក្លិប Barcelona បានសម្រេចចិត្តបន្តកុងត្រាជាមួយនឹងកីឡាករខ្សែប្រយុទ្ធ ដ៏ល្អរបស់ខ្លួន ក្នុងរយៈពេល ៥ ឆ្នាំបន្តទៀត តែបានបិទតម្លៃជិតឈឹង ព្រោះមិនចង់ឱ្យខូចតម្លៃក្នុងទីផ្សារដោះដូរកីឡាករកាលគ្រានោះ៕
ប្រភពៈ thesun