ឆ្នាំថ្មីមកដល់ ពិធីការិនី ឃឹម ចរិយា ប្ដូរស្ទីលតែងខ្លួន មើលមួយភ្លែតស្មាន ១៨ ឆ្នាំ!
ក្រៅពីសមត្ថភាព រូបសម្រស់ ការតុបតែងខ្លួន គឺជារឿងដែលចាំបាច់សម្រាប់អ្នកសិល្បៈ។ តួយ៉ាង គ្រាន់តែឈានចូលឆ្នាំថ្មី ២០២១ ភ្លាម ពិធីការិនី ឃឹម ចរិយា បានងាកមកប្តូរស្ទីលនៃការតែងខ្លួន ដែលមើលទៅកាន់តែទាន់សម័យប្លែក និងកាលីបមិនធម្មតា។
កន្លងមក គេធ្លាប់ឃើញ ឃឹម ចរិយា តុបតែងខ្លួនបែបសម័យ តែពេលនេះពិធីការិនីរូបនេះ បានងាកមកលេងស្ទីលថ្មីបែបកាចៗ ពោលគឺនាងបានដូរម៉ូដសក់ខ្លី និងលាបពណ៌ក្រហមថែមទៀតផង។
មានការលើកឡើងពីសំណាក់អ្នកគាំទ្រថា លេងស្ទីលបែបនេះមើលទៅ ឃឹម ចរិយា ស្អាតហើយ ឡើងក្មេង តែខ្លះបែរជានិយាយថាទម្រង់មុខរបស់នាង ស័ក្តិសមជាមួយនឹងការលេងម៉ូដបែបសុភាពៗ ស្អាតជាង។
គួរឱ្យដឹងថា បើគិតមកដល់ពេលនេះ ឃឹម ចរិយា ប្រឡូកក្នុងអាជីពជាពិធីការិនីជាច្រើនឆ្នាំហើយ តែប្រជាប្រិយភាព របស់នាងហាក់មានកម្រិត បើប្រៀបធៀបជាមួយនឹងពិធីការិនីដែលចូលប្រឡូកដំណាលរូបនាង។ អ្វីដែលគួរឱ្យសរសើរស្រីស្អាតរូបនេះ ប្រឡូកសិល្បៈរាប់ឆ្នាំ តែពិធីការិនីរូបនេះ មិនដែលពើបប្រទះនូវរឿងអាស្រូវអ្វីឡើយ៕
រូបថត ៖ ហ្វេសប៊ុក