បាន មុន្នីលក្ខណ៍ និង ម៉ៅ ហាជី កាន់តែផ្អែមល្ហែម ស្អិតរមួត!
មួយរយចុងក្រោយនេះ គេចាប់អារម្មណ៍ឃើញថា តារាចម្រៀងរូបស្រស់ បាន មុន្នីលក្ខណ៍ និងលោក ម៉ៅ ហាជី តែងបង្ហាញរូបភាពកៀកកើយ និង ស្និទ្ធស្នាលជាខ្លាំង រហូតមានការផ្គូរផ្គងថាអ្នកទាំងពីរស័ក្តិសមជាគូស្នេហ៍ខ្លាំងណាស់។
ថ្មីៗនេះ គេបានឃើញរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹករបស់ បាន មុន្នីលក្ខណ៍ និងលោក ម៉ៅ ហាជី ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរថាផ្អែមល្ហែមខ្លាំងណាស់ មើលទៅតារាចម្រៀងមួយគូនេះ ដូចគូស្នេហ៍ថ្មីថ្មោងតែម្តង។
បន្ទាប់ពីលេចឮពាក្យចចាមអារ៉ាមបែបផ្គូផ្គងបែបនេះ លោក ម៉ៅ ហាជី ក៏បានចេញមុខបកស្រាយថា វាគ្រាន់តែជារូបភាពខ្លះៗ នៅក្នុងការសម្តែងបទចម្រៀងថ្មីរបស់អ្នកទាំងពីរតែប៉ុណ្ណោះ។
បើក្រឡេកទៅមើលពីស្រីស្អាត បាន មុន្នីលក្ខណ៍ វិញ បច្ចុប្បន្ន នាងកាន់តែមានសកម្មភាពការងារច្រើនទាំងការចេញបទចម្រៀងថ្មីៗ ថតរឿង និង ការច្រៀងនៅតាមពិធីមង្គលនានាជាច្រើន។ មិនតែប៉ុណ្ណោះ តារាចម្រៀងរូបនេះ ក៏រំពឹងថាប្រជាប្រិយភាពរបស់នាង និង កាន់តែលេចធ្លោថែមមួយកម្រិតទៀត បន្ទាប់ពីរឿងភាគដែលនាងថត ជាមួយលោក ម៉ៅ ហាជី ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍៕