ឆ្នាំថ្មីភ្លាម ទឹម រដ្ឋា ញញឹមបិទមាត់មិនជិត ក្រោយទទួលបានលាភពីរផ្ទួនៗគ្នា!
ឈានចូលឆ្នាំ ២០២១ មិនទាន់បានប៉ុន្មានផង តារាសម្តែងរូបរាងតូចស្រឡូន ទឹម រដ្ឋា ជួបលាភដល់ទៅពីរផ្ទួនៗ ដែលធ្វើឱ្យនាងរំភើបចិត្តជាខ្លាំង ហើយក្នុងនោះក៏ទទួលបានការសាទរ ពីសំណាក់មិត្តភក្តិសិល្បៈ និងអ្នកគាំទ្រផងដែរ ។
ក្នុងនោះ ទឹម រដ្ឋា ទើបនឹងទទួលបានការ Surprise នូវកាដូរថយន្តទំនើបដ៏ស្រស់ស្អាតពណ៌ខ្មៅស្រិល ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ពីសំណាក់លោកឪពុកជាទីស្រឡាញ់នៅក្នុងថ្ងៃខួបកំណើតមិនទាន់ទាំងបានប៉ុន្មានផង ពេលនេះគូស្នេហ៍របស់នាងក៏បានបើកសម្ពោធក្រុមហ៊ុនថ្មី ដែលធ្វើឱ្យតារារូបនេះញញឹមបិទមាត់ជិតឡើយ។
ជាមួយនឹងការបើកដំណើរការក្រុមហ៊ុនថ្មីរបស់អនាគតស្វាមី ទឹម រដ្ឋា បានបញ្ចេញអារម្មណ៍យ៉ាងរីករាយថា «សូមចូលរួមអបអរសាទរ babe សម្រាប់ក្រុមហ៊ុនថ្មី ព្រោះយើងទាំងពីរនាក់ ធ្លាប់ជឿថានៅឆ្នាំ ២០២១ អ្វីៗនឹងល្អប្រសើរដូចយើងធ្លាប់គិត និងគម្រោង អ៊ីចឹងឥឡូវនេះ វាបានកើតឡើងចំពោះយើងទាំងពីរបណ្ដើរៗមែនហើយ អ្វីៗដែលល្អៗ នឹងចាប់ផ្តើមពីឆ្នាំថ្មីនេះ និងជារៀងរហូត អរគុណម្ចាស់ជិវីតដែលតែងតែតាមថែរក្សាកូនៗ និង ក្រុមគ្រួសារ»។
បើគិតមកដល់ពេលនេះ ទឹម រដ្ឋា និង គូស្នេហ៍លោក Jovany Antonio បានស្រឡាញ់ ព្រមទាំងស្វែងយល់ចិត្តថ្លើមគ្នាជាច្រើនឆ្នាំមកហើយ តែយ៉ាងណា ទឹម រដ្ឋា ហាក់មិនទាន់បញ្ចេញពីគម្រោងរៀបការដូចតារាដទៃឡើយ ខណៈកន្លងមកនាងអះអាងថា មិនភ្លេចប្រពៃណីខ្មែរទេ៕
រូបថត ៖ ហ្វេសប៊ុក