អាយុជិត ៤០ ឆ្នាំហើយ Ronaldo ថានៅលេងបាល់យូរទៀត ព្រោះមូលហេតុនេះ!
មកទល់នឹងពេលនេះ កីឡាករខ្សែប្រយុទ្ធ Christiano Ronaldo របស់ក្លិបសេះបង្កង់ Juventus បានឈានចូលដល់វ័យ ៣៦ ឆ្នាំហើយ ។ បើក្រលេកទៅមើលមិត្តភក្តិរបស់កីឡាបាល់ទាត់ឆ្នើមរូបនេះ កាលលេងនៅក្លិបចាស់ ដូចជា Manchester United ជាដើម បានលាចាកពីអាជីពបាល់ទាត់នេះអស់ទៅហើយ និង មានអ្នកខ្លះបានក្លាយជាគ្រូបង្វឹកក៏មាន។
ចំពោះ Ronaldo វិញ គេបានបញ្ញាក់ថា គេនឹងនៅតែលេងបាល់ជាធម្មតា ដោយមិនគិតពីរឿងចូលនិវត្តន៍អ្វីនៅឡើយទេ ។ កីឡាជម្រើសជាតិព័រទុយហ្គាល់នេះ បានបន្តថា លោកនៅតែមានសុខភាពល្អ កម្លាំងពេញ ដូចនេះគ្មានរឿងអ្វីដែលគិតដល់ការចូលនិវត្តន៍ទេ ហើយ World Cup ឆ្នាំក្រោយនៅកាតារលោកនឹងជួយឱ្យព័រទុយហ្គាល់លើកពាន។
គួរឱ្យដឹងដែរថា ទោះបីជាវ័យជ្រេក៏ពិតមែន តែ Ronaldo បានឈ្នះពានរង្វាន់ពិភពលោកជាច្រើនក្នុងឆ្នាំ២០២០ ដែលមានដូចជាពានរង្វាន់កំពូលអ្នកស៊ុតល្អ ពានរង្វាន់កីឡាករល្អផ្តាច់គេប្រចាំទសវត្ស ពាន FIFA THE BEST និង ពានរង្វាន់មួយចំនួនជាច្រើនទៀត ។ រីឯចំពោះជម្រើសជាតិវិញ កីឡាកររូបនេះ បានក្លាយជាកីឡាករចំណាស់ជាងគេក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលមិនអាចខ្វះបាន៕
ប្រភព៖ mplus