ឆ្នាំនេះ សុផា លីនដា ធ្វើខួបកំណើតពោរពេញដោយក្តីសុខ!
សម្រាប់ខួបកំណើត នៅក្នុងឆ្នាំនេះរបស់ សុផា លីនដា ពោរពេញទៅដោយភាពសប្បាយរីករាយ និង សេចក្តីសុខដោយនាងទទួលបានការ Surprise ពីសំណាក់គូដណ្តឹងជាទីស្រឡាញ់ និង ក្រុមគ្រួសារ។
ពិធីខួបកំណើតបែបសាមញ្ញតែ សុផា លីនដា ហាក់ពេញចិត្តពេញថ្លើមខ្លាំង ខណៈដែលវត្តមានជាពិសេសរបស់គូស្នេហ៍ ដែលបានចូលមកបំពេញជីវិតរបស់នាង ឱ្យកាន់តែមានន័យបន្ថែមទៀត ក្រោយពីនាងជួបរឿងខកបំណងជាមួយលោក នៅ ស៊ីនឿន កន្លងមក។
ក្នុងថ្ងៃពិសេសនេះ សុផា លីនដា ក៏បានទទួលនូវកាដូបាច់ផ្កាកូលាបពណ៌ក្រហម រួមនឹង នំខួបកំណើតយ៉ាងស្រស់ស្អាត ពីសំណាក់អនាគតស្វាមី ជាពិសេសពាក្យពេចន៍ជូនពរយ៉ាងមានអត្ថន័យ ពីបណ្តាមិត្តភក្តិផងដែរ។
គេចាំបានថា ចាប់តាំងពីភ្ជាប់ពាក្យជាមួយគូស្នេហ៍ជាបុរសសង្ហា ដែលមកពីសហរដ្ឋអាមេរិកភ្លាម សុផា លីនដា ហាក់មិនបានបង្ហាញមុខនៅក្នុងសកម្មភាពសិល្បៈដូចមុនឡើយ ដោយនាង និង គូដណ្តឹងយកពេលវេលាមកមើលការខុសត្រូវ និង ពង្រឹងក្នុងមុខរបរ «ហាងខ្ទះពុះ» ដែលជាមុខរបររួមគ្នារបស់អ្នកទាំងពីរដែលបានចាយទុនច្រើនគួរសម៕