ឆ្លៀតណាស់ Petr Cech មកចាំទីឱ្យ U-23 Chelsea ពេលទំនេរពីងារជាទីប្រឹក្សាក្លិប
អ្នកចាំទីដែលអ្នកស្នេហាវិស័យបាល់ទាត់ភាគច្រើនបានស្គាល់ Petr Cech បានវិលត្រលប់មកទីលានវិញជាលើកដំបូង កាលពីពេលថ្មីៗនេះ ដោយបង្ហាញខ្លួននៅក្នុងឈុតអាយុក្រោម ២៣ ឆ្នាំ របស់ក្លិប Chelsea ។
លោកបានជួយឱ្យក្រុម ទទួលជ័យជម្នះក្នុងលទ្ធផល ៣ ទល់នឹង ២ ដែលការប្រកួតនេះមានការអនុញ្ញាតិឱ្យមានកីឡាករលើសអាយុចូលរួមបានយ៉ាងច្រើន ៣ រូបផងដែរ ។ ក្រោយបញ្ចប់ការប្រកួតលោកបានបង្ហាញអារម្មណ៍ថា វាពិតជាប្លែកខ្លាំង ពីព្រោះលោកខានលេងនៅលើទីលានយូរ ហើយប្រហែលជា ៣០ នាទីដំបូងលោកមិនទាន់សុំាទៅនឹងទីលានទាល់តែសោះ ។
គួរឱ្យដឹងដែរថា Petr Cech បានចូលនិវត្តន៍កាលពីឆ្នាំ ២០១៥ កន្លងទៅ ហើយកាលពីដើមឆ្នាំ ២០២០ កន្លងទៅនេះ លោកបានតែងតាំងជាទីប្រឹក្សាក្លិប Chelsea ។ លោកបានបញ្ជាក់ថា ការដែលចូលលេងជាមួយឈុតយុវជននេះ គឺមិនមានគោលដៅក្នុងការបន្តអាជីពនេះឡើងវិញឡើយ ដោយគ្រាន់តែលេងក្នុងពេលទំនេរតែប៉ុណ្ណោះ ៕