Jese Rodriguez ត្រូវ PSG បណ្តេញពីក្លិប ព្រោះលួចរួមមេត្រីនឹងមិត្តប្រពន្ធខ្លួនឯង
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Jese Rodriguez ត្រូវបានក្លិបរបស់ខ្លួន Paris Saint Germain បញ្ចប់កិច្ចសន្យាភា្លមៗ ក្រោយមានរឿងអាស្រូវផ្លូវភេទ ជាមួយនឹងតារាម៉ូដែលម្នាក់ដែលត្រូវជាមិត្តភក្តិរបស់ប្រពន្ធខ្លួនឯង ។
កីឡាករវ័យ ២៧ ឆ្នាំ រូបនេះ ត្រូវបានបែកធ្លាយរឿងរួមភេទជាមួយនឹងនាង Rocio Amar ដែលមិត្តភក្តិប្រពន្ធខ្លួនឯង Aurah Ruiz កាលពីចុងសប្តាហ៍កន្លងទៅនេះ ។ ក្រោយពេលបែកធ្លាយ កីឡាកររូបនេះបានចេញមុខសារភាព និង ប្រកាសបែកគ្នាជាមួយប្រពន្ធ ដោយបន្ថែមថាប្រពន្ធខ្លួនពិតជាគួរឱ្យធុញ ។
Aurah Ruiz (ប្រពន្ធ)
Rocio Amar (តារាម៉ូឌែល)
ក្រោយទទួលព័ត៌មាននេះ ក្លិប PSG បានកោះហៅកីឡាកររូបនេះមកពិភាក្សា រួចសម្រេចចិត្តបញ្ចប់កុងត្រាមុនកាលកំណត់ ។ លោក Nasser Al-Khelaifi ប្រធានក្លិបបានប្រកាសថា រឿងផ្ទាល់ខ្លួនកីឡាកររូបនេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសក្លិបយ៉ាងខ្លាំង ដូចនេះវាជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្លិប ៕
ប្រភព៖ lindaikejisblo