កំពូលស្នូកឃ័រលំដាប់ពិភពលោក ស្រួង ភារី ប្រកាសដកប្រាក់ឧបត្ថម្ហផ្ទាល់ខ្លួន ជួយពលរដ្ឋខ្មែរជួបការលំបាក
កីឡាការិនីស្នូកឃ័រលំដាប់ពិភពលោក របស់កម្ពុជា ស្រួង ភាវី បានប្រកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកប្រធាននាយកធំរបស់ធនាគារអ៊ូរីអឺនហ៊ែង (우리은행) របស់សាធារណៈរដ្ឋកូរ៉េ ដែលបានឧបត្ថម្ភចំនួនទឹកប្រាក់ចំនួន ១០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ ជូនដល់នាងដើម្បីផ្គត់ផ្គង់ការហ្វឹកហាត់ និង រស់នៅរបស់នាងនៅក្នុងប្រទេសកូរ៉េខាងត្បូង ។
.
ក្នុងឱកាសនេះផងដែរ នាងបានប្រកាសថា នាងនឹងដកថវិកាខ្លះពី ១០ ម៉ឺនដុល្លារក្នុងជំនួយនេះ យកទៅជួយដល់ប្រជាពលរដ្ឋខ្មែរក្រីក្រដែលខ្វះខាតកំពុងជួបការលំបាកនៅឯកម្ពុជា។ នាងបន្ថែមថា នឹងបរិច្ចាគក្នុងការជួយលើកស្ទួយ វិស័យអប់រំចំណេះដឹងទូទៅ សម្ភារសិក្សាផ្សេងៗដល់សាលារៀននៅតំបន់ឆ្ងាយៗ ។ តំណាងឱ្យប្រជាជនកម្ពុជាដែលនឹងទទួលបាននូវអំណោយទាំងនេះ នាងក៏សូមអរគុណលោកប្រធាននាយកធនាគារអ៊ូរី ឥតឧបមាដោយក្តីស្រឡាញ់រាប់អានជ្រាលជ្រៅបំផុត ។
គួររំលឹកដែរថា ស្រួង ភាវី ជាអ្នកខេត្តត្បូងឃ្មុំ ដោយបានទៅរស់នៅប្រទេសកូរ៉េជាមួយនឹងស្វាមីសញ្ជាតិកូរ៉េ ហើយបានចាប់កីឡាស្នូកឃ័រនេះ ក្រោយពីទំនេរពីការងារផ្ទះ ដោយមានសមត្ថភាពខ្ពស់នាងត្រូវបានតំណាងឱ្យប្រទេសកូរ៉េខាងត្បូងក្នុងការប្រកួតពានរង្វាន់លំដាប់ពិភពលោក ដោយពាក់ស្លាកទង់ជាតិកម្ពុជា ហើយឡើងវគ្គផ្តាច់ព្រ័ត្រ និង ឈ្នះមេដាយមាសស្ទើរតែគ្រប់ការប្រកួត ៕
ប្រភព៖ sroungpheavy