ក្ដីស្រឡាញ់ពិត! អេដ វីន ទម្លាយថា សុខចិត្តឲ្យគេថាអន់ ហើយទៅខ្លាំងរកអី បើយើងជាអ្នកខុស?
ថ្មីៗនេះ តារាសម្តែង អេដវីន ក្រោយពីមានការបង្ហោះរូបភាពមិត្តស្រីបានវាយលោកឲ្យរងរបួសដៃហើយនោះ មានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិមិនពេញនូវទង្វើររបស់មិត្តស្រីរបស់លោក រហូតមានខ្លះបានលើកឡើងថា «អេដវីន ជាមនុស្សប្រុសអន់ ឲ្យមនុស្សស្រីវាយដល់ថ្នាក់នេះ» ។
យ៉ាងណាមិញ ក្រឡេកទៅមើលតារាសម្តែង អេដវីន ឯនោះវិញ ទោះជារងរបួសព្រោះមិត្តស្រីយ៉ាងនេះក្តី ក៏លោកនៅតែបង្ហាញក្តីស្រឡាញ់លើរូបនាងដូចដើម ។ ជាក់ស្តែង កំឡុងពេលដែលលោករងរបួសនេះ គេបានឃើញថាមិត្តស្រីរូបនោះ ក៏បាននៅមើលថែលោកគ្រប់ពេលទៀតផង ។
ជាក់ស្តែង នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ អេដ វីន នៅរសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២០ នេះដែរ បានបង្ហោះសារមួយបង្ហាញពីអារម្មណ៍របស់លោក និង ដូចជាហាក់ចង់ឆ្លើយតប ទៅកាន់អ្នករិះគន់ថាឲ្យលោកថាជាមនុស្សប្រុសអន់នោះថា «សុខចិត្តឲ្យគេថាអន់ តែក៏មិនដឹងថាខ្លាំងដើម្បីអី ? បើខ្លាំងហើយ បាត់បង់មនុស្សដែលយើងស្រលាញ់ ហើយទៅខ្លាំងរកអី បើយើងជាអ្នកខុស? អ្នកខ្លះនិយាយថា ខ្ញុំមិនសមជាប្រុសឲ្យស្រីវាយ ចឹងបានន័យថាអ្នកសមជាប្រុសឬដែលវាយស្រីវិញ ? ខ្ញុំសុខចិត្តជាអីក៏បាន តែខ្ញុំមិនធ្វើបាបមនុស្សស្រី ដែលខ្ញុំសន្យានឹងម៉ាក់គាត់ហើយ និង គាត់ថានឹងមើលថែគាត់ឲ្យល្អទេ ! ចុះអ្នកមាននៅហេតុការណ៌នឹងអត់ ដែរថាគាត់វាយខ្ញុំ ? មនុស្សដូចគាត់ កុំថាឡើយមានចេតនាវាយយើង តែខឹង ក៏កម្រខឹងផ្តេសផ្តាសណាស់។ គាត់ជាស្រីម្នាក់ដែលឆេវឆាវ តែឆាប់បាត់! រឿងខ្លះរ៉ាយរ៉ាប់ពេកទៅវាវែងឆ្ងាយ តែសង្គមនេះ បើមិនរ៉ាយរ៉ាប់ទេ វារឹតតែវែងឆ្ងាយជាងនឹងទៀត ! ខ្ញុំសុខចិត្តដើរចេញពីជីវិតនៃពិភពសម្តែង ព្រោះចង់មករស់នៅជីវិតធម្មតាហើយ តែអ្នកខ្លះមិនចង់ឲ្យឯងមានជីវិតធម្មតាទៀត ! តែទទួលស្គាល់គាត់គឺកាចមែន តែកាចមានហេតុផល»។
គួរឲ្យដឹងបន្ថែមថា តាមការលើកឡើងកន្លងមកពីមិត្តស្រីរបស់ អេដវីន បានឲ្យដឹងនៅលើគណនី fb របស់នាងថា ដៃរបស់អេដ វីន ដែលនាងបានវាយឲ្យរបួសដល់ថ្នាក់នេះនោះ ក៏ព្រោះតែរឿងអចេតនាមួយ ដោយសារ អេដ វីន ជាអ្នករង ហើយប៉ះដៃលោកតែម្តងទៅ»៕