តារាថ្មីចាស់ច្រើនដួង ប្រជែងសម្រស់ក្នុងពិធីមង្គលការប្អូនស្រី នី មុន្នីនាថ យប់មិញ ឡើងកក្រើកហាង!
ពិធីរៀបមង្គលការរបស់ប្អូនស្រីតារាសម្តែង នី មុនី្ននាថ បានប្រព្រឹត្តទៅយ៉ាងរលូនកាលពីថ្ងៃទី ២៦ យប់មិញនេះ ដោយមានការចូលរួមអបអរសាទរពីសំណាក់មិត្តភក្តិក្នុងសិល្បៈថ្មីចាស់ជាច្រើនដួង ។
ក្នុងនាមជាម្ចាស់កម្មវិធី និង ជាបងស្រីរបស់កូនក្រមុំ តារាសម្តែង នី មុន្នីនាថ បានបង្ហាញនូវទឹកមុខញញឹមញញែមក្រោយពីបានឃើញមិត្តភក្តិរួមអាជីពថ្មីចាស់ចូលរួមជាច្រើនកុះករនៅភោជនីយដ្ឋានសេវេប្រាយ ឃឺង ក្នុងពិធីមង្គលរបស់ប្អូនស្រី ។ ក្នុងនោះគេសង្កេតឃើញមានតារាថ្មីចាស់ជាច្រើនដួងបាននាំគ្នាបង្អួតសម្រស់ក្នុងឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាត ជាមួយនឹងគ្រឿងពេជ្រចែងចាំ មើលទៅពិតជាទាក់ទាញជាខ្លាំង ។
ក្នុងនោះក៏មានការលើកឡើងថា ពិធីមង្គលការប្អូនស្រី នី មុន្នីនាថ ប៉ុណ្ណឹងហើយ ចុះទម្រំាពិធីរៀបការរបស់ នី មុន្នីនាថ វិញមិនដឹងជាអធិកអធមសប្បាយបែបណាទេ ហើយក្នុងនោះគេសង្កេតឃើញតារាជាច្រើនបានចូលរួម ដូចជា បេប៊ី សុវណ្ណាឡាង ជីជី ឌួង ហ្សូរីដា ថន លក្ខិណា ថន ដារ៉ា ចន ច័ន្ទលក្ខិណា កែវ ពេជ្រពិសី អេនជី វ៉ាង ស្រីណូ សុខ ពិសី គង់ សុជាតិ កែវ ចាន់និមល ប៉ែន ចំរ៉ុង បញ្ញាសិទ្ធ រួមនឹងតារាជាច្រើនរូបថែមទៀត ៕