ផ្ទុះផ្អើលមហាជន! អេដវីន បិទដំណើរការ FB រីឯ មិត្តស្រីប្រកាសបែកគ្នា
ទើបតែបង្ហាញពីភាពផ្អែមល្ហែមយ៉ាងស្អិតរមួតជារឿយៗ រវាងតារាប្រុស អេដវីន និង គូស្នេហ៍ ដែលគេស្គាល់ជាអតីតភរិយាម្ចាស់ផលិតកម្មមួយនោះ ស្រាប់តែកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ អ្នកម៉េម៉ាយកូន ២ រូបនោះ បាន ប្រកាសក្តែងៗថាខ្លួន និង អេដវីន បានចែកផ្លូវគ្នាហើយ ។
តាមការបង្ហោះសារ ប្រកាពីការបែកគ្នានេះដែរ មិត្តស្រី របស់តារាប្រុស អេដវីន បានរៀបរាប់ថា « ខ្ញុំជាមួយម្នាក់ប្រុស ឈ្មោះ Edwin នេះ បែកគ្នាហើយ ហើយពួកខ្ញុំ មិនបានឈ្លោះគ្នាទេ គឺ ពួកខ្ញុំបែកគ្នា តែម្ដង ! ចាប់ពីពេលនេះ ទៅ ពួកខ្ញុំលែងជាសង្សារ នឹង គ្នាទៀតហើយ! សូម កុំសួរថាហេតុអី ហើយ សូមមិត្តភក្តិ គ្រួសារទាំងអស់ កុំសួរថា ហេតុអី រឺ chat សួរ អី ខ្ញុំសុំនៅស្ងៀមស្ងាត់តិច ចាំពេលណា អារម្មណ៏ ខ្ញុំល្អតិច ខ្ញុំនឹង ប្រាប់តាមដំណើរ! ពួកខ្ញុំ បើថាឈ្លោះគ្នា គឺ រាប់រយដង តែខ្ញុំ មិនដែលបង្ហាញតាម FB ទេ ព្រោះខ្លាចល្បីទៀត តែលើកនេះ ខ្ញុំហ៊ាន Post គឺខ្ញុំ ធ្វើមែនទែនហើយ ! អេដ វីន» ។
សារនោះដែរ មហាជនអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏មានចម្ងល់ដូចគ្នាដែរថា មូលហេតុអ្វី ទើបធ្វើឲ្យគូស្នេហ៍ដែលស្រឡាញ់គ្នាខ្លាំង រហូតចាប់ដៃសាងរបររកស៊ីរួមគ្នាបែកបាក់គ្នាយ៉ាងនេះ ។
លើសពីនេះ ក្រោយពីមានការសាកសួរជាច្រើននោះ មិត្តស្រីរបស់ អេដវីន ក៏បានបង្ហោះមួយទៀតហាក់ចង់បញ្ជាក់ពីមូលហេតុនៃការបែកបាក់របស់អ្នកទាំងពីរថា «កុំល្អពេក បើល្អរកចន្លោះខុសគ្មានហើយ ចឹងក្រោយមក ល្អក់តិចចូលមក ខ្ញុំទទួលយកអត់កើតទេ ! រាល់ដង ខ្ញុំចិត្តទន់តិចមែន ព្រោះគិតថា ខ្ញុំមិនល្អគ្រប់គ្រាន់ តែសំរាប់លើកនេះ ខ្ញុំអស់ចិត្តហើយ ព្រោះខ្ញុំល្អគ្រប់គ្រាន់នឹងចេញដោយអស់ចិត្ត ! » ។
ក្នុងនោះដែរ ក្រោយពីការបង្ហោះសាររបស់មិត្តស្រីរបស់តារាប្រុសខាងលើនោះ មហាជនអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានសង្កេតឃើញថាគណនីហ្វេសប៊ុករបស់ អេដវីន ត្រូវបានបិទដំណើរការ រីឯ ផេកផ្លូវការវិញនោះទោះនៅប្រើប្រាស់ធម្មតាតែលោក មិនបានបញ្ចេញមតិលើបញ្ហាការបែកបាក់របស់ខ្លួននោះដែរ ៕