រវាងវិសាខា និង ណាហ្គាវើលដ៍ តើនរណាអាចកក់កៅអី AFC CUP 2021?
ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ជាតិ) វគ្គផ្តាច់ព្រ័ត្រ នឹងមកដល់នៅ ថ្ងៃសៅរ៍ ទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះហើយ ដោយនឹងមាន ការប្រកួតចំនួន ២ ប្រកួតដើម្បីប្រជែងយក ជើងឯក និង លេខ ២ ។
ក្នុងនោះដែរ គូដណ្តើមចំណាក់ថ្នាក់លេខ៣ ភ្នំពេញក្រោន នឹង ខេត្តព្រៃវែង និងលេងនៅវេលាម៉ោង ៣:០០ នាទីរសៀល។ ចំណែកឯ គូដណ្តើមជើងឯកគឺរវាងក្រុម ណាហ្គាវើលដ៍ និង វិសាខា នឹងចាប់ផ្តើមនៅវេលាម៉ោង ៦ ល្ងាច ទាំង ២ ប្រកួតនឹងធ្វើឡើងនៅ ពហុកីឡដ្ឋានជាតិ (អូឡាំពិក) ។
ចំពោះក្រុមជើងឯកពានរង្វាន់នេះ នឹងទទួលបានកៅអីវគ្គជម្រុះ ដើម្បីឡើងទៅកាន់វគ្គចែកពូល AFC CUP 2021 ខណៈដែលបឹងកេតដែលជាក្រុមជើងឯក ពានលីគកំពូលកម្ពុជា បានទទួលរួចជាស្រេចនូវកៅអីវគ្គចែកពូល AFC CUP ដោយមិនចាំបាច់ឆ្លងកាត់វគ្គជម្រុះ ៕
ប្រភព៖ HSC