អតីតគ្រូ Barcelona ថា ក្រុមធ្លាក់ខ្លាំង ព្រោះកីឡាករពិបាកប្រដៅ
មួយរយៈចុងក្រោយនេះ ក្លិបបាល់ទាត់ FC Barcelona ហាក់ធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ដោយក្នុងប៉ុន្មានប្រកួតចុងក្រោយជាមួយនឹងក្រុមអន់ៗ ហើយបើទោះជាមានសមាជិកលើសគេក៏ដោយ ក៏ក្រុមមួយនេះមិនអាចយកជ័យជម្នះបានឡើយ ។
ក្នុងនោះដែរ លោក Setien អតីតគ្រូបង្វឹកក្លិបមួយនេះ បានផ្តល់មតិថា «វាពិតជាពិបាកក្នុងការដឹកនាំក្រុមដែលមានកីឡាករបែបនេះ បើទោះបីជាគ្រូបង្វឹកខ្លាំងប៉ុណ្ណាក៏ដោយ ពីព្រោះពួកគេ (កីឡាករ) ភាគច្រើនគឺពិបាកក្នុងការណែនាំ ឬ កែប្រែ» ។
កាលពីលោក Setien នៅដឹកនាំលោកក៏ធ្លាប់បានត្រូវកីឡាកររបស់ខ្លួនថាមិនស្តាប់ការណែនាំដែរ ដែលក្នុងនោះ Messi ត្រូវបានដឹងថាជាកីឡាករដែលចេញមុខប្រឆាំងនឹងការដឹកនាំរបស់លោក ។
ក្លិប FC Barcelona កំពុងតែឈរនៅលេខរៀងទី ១២ ក្នុងតារាងពិន្ទុ La Liga រដូវកាល ២០២០-២០២១ នេះ ដោយឆ្លងកាត់ ៦ ប្រកួតមកហើយ រកបានត្រឹមតែ ៨ ពិន្ទុ ៕
ប្រភព ៖ LaLiga