អ្នកនៅលីវ ទាំងប្រុសស្រីនៅថៃ នាំគ្នាបាតុកម្ម ឱ្យបើកគេហទំព័រអាសអាភាសឡើងវិញ
កាលពីថ្ងៃពុធ ទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២០ គេហទំព័រ Pornhub ដែលជាគេហទំព័រអាសអាភាសពេញនិយមបំផុតលើលោក ត្រូវរដ្ឋាភិបាលថៃ ប្រកាសបានបិទមិនឱ្យដំណើរការ ដោយហេតុផលប្រាសចាកពីច្បាប់ឌីជីថលរបស់ខ្លួន។
បន្ទាប់ពីក្រសួងសេដ្ឋកិច្ចឌីជីថល និង សង្គមថៃ បានបិទគេហទំព័រអាសអាភាសខាងលើ គេប្រទះឃើញក្រុមអ្នកគាំទ្រវេបសាយនេះ ដែលភាគច្រើនគឺសុទ្ធតែជាអ្នកនៅលីវ មានទាំងប្រុស-ស្រី បានប្រមូលផ្តុំគ្នានៅខាងមុខទីស្នាក់ការក្រសួង ដើម្បីសុំឱ្យក្រសួងបើកវេបសាយនេះឱ្យមានដំណើរការឡើងវិញ។
មកទល់នឹងពេលនេះនៅតែមិនទាន់មានការបកស្រាយ និង មានចំណាត់ការថ្មីពីរដ្ឋាភិបាលថៃនៅឡើយទេ ដោយគ្រាន់តែមានតែការប្រើប្រាស់រនាំងដែករបស់អាជ្ញាធរថៃប៉ុណ្ណោះ ក្នុងការរារាំងក្រុមបាតុករ៕
ប្រភព៖ Kapook