លីគកំពូល និង លីគទី ២ ថៃ ទាក់ទង ចន្ថាប៊ីន ខណៈសាម៉ីខ្លួន កំពុងចរចារកុងត្រាថ្មីនៅ Perak
កីឡាករខ្សែបម្រើដ៏រឹងមាំរបស់ក្រុមជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន ដែលកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី និង លេងឱ្យក្រុម Perak នៃលីគកំពូលម៉ាឡេស៊ី កំពុងតែស្ថិតនៅក្នុងស្ថានភាពមិនទាន់ច្បាស់ការណ៍អំពីអាជីពនារដូវកាលក្រោយនៅឡើយទេ ។
ដ្បិតតែមិនសូវបានបង្ហាញខ្លួនជាមួយក្លិបនាប៉ុន្មានប្រកួតចុងក្រោយនេះក៏ពិតមែន ក៏ប៉ុន្តែ កីឡាករវ័យ ២៩ ឆ្នាំ កូនកាត់ខ្មែរ-បារាំងរូបនេះ ត្រូវបានក្លិបជាច្រើននៅតំបន់អាស៊ានចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្នុងនោះមានក្លិបមកពីលីគកំពូលថៃ និង លីគទី ២ ជាច្រើនបានដាក់ពាក្យស្នើរសុំចរចារជាមូយនឹងរូបគេ ។
ទោះបីជាបែបនេះក្តី សាម៉ីខ្លួនមិនទាន់សម្រេចចិត្តនៅឡើយទេ ដោយចង់បន្តពង្រីកកុងត្រារបស់គេនៅលីគកំពូលម៉ាឡេស៊ីបន្តទៀតពីព្រោះជាជម្រើសល្អ ទាំងគេ និង គ្រួសារ ហើយកុងត្រារដូវកាលថ្មីនៅក្លិប Perak នេះគឺកំពុងតែស្ថិតនៅក្នុងការចរចារនៅឡើយ ៕
ប្រភព៖ VHN