សោកស្ដាយណាស់! កីឡាករខ្សែការពារកូរ៉េខាងត្បូង ធ្វើអត្តឃាត បញ្ចប់ជីវិតក្នុងវ័យ ៣១ ឆ្នាំ
កីឡាករខ្សែការពារ Nam-chun Kim របស់ក្រុម FC Seoul ដែលលេងនៅលីគកំពូលកូរ៉េខាងត្បូង ត្រូវបានគេរកឃើញសាកសព នៅកន្លែងចតឡាន នៃអគារនៅក្នុងទីក្រុង Songpa។ ចំពោះមូលហេតុពិតប្រាកដ ដែលបណ្តាលឱ្យកីឡាកររូបនេះស្លាប់ មិនត្រូវបានប៉ូលិសបញ្ជាក់ឱ្យបានច្បាស់នៅឡើយទេ ដោយគ្រាន់តែអះអាងថាជាការធ្វើអត្តឃាត។
កីឡាករវ័យ ៣១ ឆ្នាំ រូបនេះ បានចាប់អាជីពបាល់ទាត់តាំងពីឆ្នាំ ២០០៨ មក ដោយលេងឱ្យក្រុមសាកលវិទ្យាល័យ ហើយបានវិវត្តន៍ខ្លួនមកជាកីឡាករអាជីពរបស់ក្លិប FC Seoul នៅឆ្នាំ ២០១៣ ។ បន្ទាប់មកគេបានចូលបម្រើកងទ័ពនៅឆ្នាំ ២០១៦ ហើយដោយសារតែមិនមានជំនាញផ្សេងនៅឆ្នាំ ២០១៨ រូបគេក៏ងាកមកចាប់អាជីពបាល់ទាត់វិញ តែមិនសូវមានឈ្មោះបោះសំឡេងដូចកីឡាករដទៃឡើយ។ មូលហេតុនេះ កំពុងតែត្រូវបានគេទាញការសន្និដ្ឋានថាជា មូលហេតុចម្បងនៃការធ្វើអត្តឃាតរបស់ កីឡាករវ័យក្មេងរូបនេះ។
គួរឱ្យដឹងដែរថា នៅកូរ៉េខាងត្បូង មានបុគ្គលល្បីៗជាច្រើនរូបធ្វើអត្តឃាតជារៀងរាល់ឆ្នាំ ដែលមូលហេតុភាគច្រើនគឺបណ្តាលមកពីបញ្ហាផ្លូវចិត្ត សម្ពាធការងារ ឬ បញ្ហាហិរញ្ញវត្ថុជាដើម៕
ប្រភព៖ tekdeeps