UEFA Champions League យប់នេះ ManU ដឹងតែស៊ីហើយ ព្រោះកីឡាករពេញជើងល្អណាស់
រំលងអាធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ ២០២០ នេះ ក្លិបបាល់ទាត់បិសាចក្រហម Manchester United នឹងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមបាល់ទាត់ Lepzig មកពីប្រទេសអាល្លឺម៉ង់ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League ប្រចាំពូល H របស់ខ្លួន ។
ក្នុងការប្រកួតនេះផងដែរ ក្លិបបាល់ទាត់ Manchester United បានប្រកាសថាកីឡាកររបស់ខ្លួននៅក្នុងរាត្រីនេះ គឺមានសភាពពេញលេងញល្អណាស់ ដោយកីឡាករដែលអវត្តមានកាលពីប្រកួតមុនៗ បានត្រលប់មកវិញហើយក្រោយជាសះស្បើយពីរបួស រួមមានកីឡាករខ្សែប្រយុទ្ធ Edinson Cavani ,Marcus Rashford និងខ្សែបម្រើ Bruno Fernandes ជាដើម ។
Marcus Rashford
Bruno Fernandes
Edinson Cavani
គួររំលឹកដែរថា កាលពីប្រកួតមុនដ្បិតតែមិនមានកីឡាករសំខាន់ៗទាំងនេះក្តី ក៏ក្រុមពណ៌ក្រហមខាងលើមិនទាន់ស្គាល់បរាជ័យនៅឡើយ ដោយបានយកឈ្នះក្រុមថ្លៃជាងគេបំផុតលើលោក PSG ដោយលទ្ធផល ១ ទល់នឹង ០ នៅទឹកដីទីក្រុងប៉ារីសទៀតផង ៕
ប្រភព៖ dailymail