អាយុគ្រាន់តែជាតួលេខទេ ព្រោះមួយឈុតនេះ វ៉ាង ស្រីណូ មើលទៅឡើងក្មេងគួរឱ្យក្នាញ់!
ចាកចេញពីអាជីពសិល្បៈជាច្រើនឆ្នាំ តែអតីតតារាសម្តែងរូបស្រស់ វ៉ាង ស្រីណូ តែងលេចមុខនៅក្នុងកម្មវីធីនានារបស់មិត្តរួមអាជីពក្នុងសិល្បៈមិនដែលខានទេ។ យ៉ាងណាមិញ កាលពីយប់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ អតីតតារារូបស្រស់ម្នាក់នេះ បានបង្ហាញមុខក្នុងកម្មវីធីរៀបអាពាហ៍ពិពាហ៍របស់ប្អូនស្រីតារាសម្តែង មុំ សុទ្ធារ៉ា ។
អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ បើក្រឡេកមើលសម្រស់និងការតុបតែងខ្លួនរបស់ វ៉ាង ស្រីណូ នៅតែស្អាតខ្ញង់គួរឱ្យក្នាញ់។ យ៉ាងណាមិញ នៅក្នុងសម្លៀកបំពាក់មួយឈុតសាមញ្ញ តែគេសង្កេតឃើញថាសម្រស់ របស់ វ៉ាង ស្រីណូ នៅតែលេចធ្លោ ជាពិសេសរូបរាងស្រឡូនស្អាតសាច់សខ្ចីមិនចាញ់តារាស្រករក្រោយឡើយ។ ក្នុងនោះក៏មានតារាជំនាន់ក្រោយជាច្រើន បានសរសើរពីសម្រស់មិនចេះចាស់របស់អតីតតារាសិចស៊ីរូបនេះស្ទើរគ្រប់គ្នា ។
ដោយសារតែមមាញឹកនៅក្នុងអាជីពជំនួញដែលកំពុងដំណើរការរលូននោះទើប វ៉ាង ស្រីណូ បានធីបចោលការងារសន្សំលុយកាក់ល្អិតពីអាជីពសម្តែង។ រហូតមកដល់ពេលនេះ វ៉ាង ស្រីណូ នៅតែប្រើ ជីវិតនៅលីវដដែល បើទោះកន្លងមកនាងធ្លាប់អះអាងថា មានគូស្នេហ៍នៅអាមេរិក ខណ់ៈមិត្តភក្តិក្នុងសិល្បៈដែលចូលប្រឡូកដំណាលរូបនាង មានស្វាមី និង កូនប្រលែងលេងស្ទើរគ្រប់គ្នាក៏ដោយ៕
រូបថត ៖ ហ្វេសប៊ុក