ក្លិប Barcelona បន្ថែមកុងត្រារយៈពេលវែង ដល់កីឡាករ ៤ រូប ក្នុងតម្លៃរាប់រយលានដុល្លារ
ក្លិបបាល់ទាត់ FC Barcelona បានប្រកាសជាផ្លូវការនៅក្នុងទំព័របណ្តាញសង្គមរបស់ខ្លួន ដោយបន្ថែមកុងត្រារយៈពេលវែង ដល់កីឡាកររបស់ខ្លួនចំនួន ៤ រូប រួមមាន ៖
- ខ្សែការពារ Gerard Piqué: កុងត្រាត្រូវបានបន្តរហូតដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ ដោយមានលក្ខខណ្ឌទិញផ្តាច់កុងត្រាក្នុងតម្លៃ ៥០០ លានដុល្លារ ។
- អ្នកចាំទី Marc ter Stegen: មានកុងត្រាថ្មីរហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥ ប្រសិនបើមានក្លិបផ្សេងចង់ទិញផ្តាច់កុងត្រាគឺមានតម្លៃដល់ទៅ ៥០០ លានដុល្លារ ។
- Clément Lenglet : មានកុងត្រាថ្មីរហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦ ប្រសិនបើមានក្លិបផ្សេងចង់ទិញផ្តាច់កុងត្រាគឺមានតម្លៃ ៣០០ លានដុល្លារ ។
- Frenkie de Jong : កុងត្រាត្រូវបានបន្តរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ ដោយមានលក្ខខណ្ឌទិញផ្តាច់កុងត្រាក្នុងតម្លៃ ៤០០ លានដុល្លារ ៕
ប្រភព៖ FCBarcelona