(វីដេអូ) ប្រវត្តិ ឈីន រតនៈ កាលនៅពីក្មេង ដឹងហើយរំជួលចិត្ត ទឹកភ្នែកហូរឯង
នៅពីក្រោយភាពរឹងមាំ ភាពក្លាហាន និង ស្នាមញញឹមដ៏ស្រស់ស្អាតនៅលើឆាកតន្រ្តីរបស់តារាចម្រៀង ឈីន រតនៈ នាងមានជីវិតឯកជនដ៏គួរឱ្យអាណិតខ្លាំងណាស់ ដោយនាងកើតមកជាកូនស្រីក្នុងគ្រួសារដែលមានតែម្ដាយជាស្រ្តីមេម៉ាយ តារាចម្រៀង ឈីន រតនៈ ខំពុះពារជំនះគ្រប់ឧបសគ្គតស៊ូក្នុងជីវិតដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ ព្រោះអ្នកម្ដាយជាទីស្រឡាញ់របស់នាង មានសុខភាពទន់ខ្សោយ មានជំងឺប្រចាំកាយត្រូវលេបថ្នាំជាប្រចាំ ។
រៀបរាប់ក្នុងកម្មវិធីជជែកកម្សាន្តមួយ ឈីន រតនៈ បានលើកឡើងពីឆាកជីវិតយ៉ាងកម្សាត់របស់ម្ដាយកូនអ្នកទាំងពីរទាំងទឹកភ្នែកហូរសស្រាក់ សូម្បីតែរៀនសូត្រក៏មិនបានដល់កោះត្រើយ ព្រោះម្ដាយមានជំងឺប្រចាំកាយគ្មានលទ្ធភាពសម្រាប់ផ្គត់ផ្គង់គ្រួសារ ដូច្នេះ រតនៈ ត្រូវបង្ខំចិត្តឈប់រៀនដើម្បីរកប្រាក់ទិញថ្នាំជូនម្ដាយ ទាំងដែលនាងជាមនុស្សស្រឡាញ់ការសិក្សាបំផុតចង់ប្រឡងយកលេខ ១ ឱ្យម្ដាយសប្បាយចិត្ត ។
រឿងដែលកាន់តែសោកស្ដាយជាងនេះ គឺ ឈីន រតនៈ បរាជ័យក្នុងកម្មវិធីប្រឡងចម្រៀង «I Am a Singer Cambodia» ដោយនាងមិនអាចដណ្ដើមបានពានរង្វាន់លេខ ១ ជូនម្ដាយតែម្នាក់គត់ ដូចក្ដីស្រមៃរបស់នាងបាន មានតែប្រឹងធ្វើញញឹមនៅចំពោះមុខម្ដាយ ក៏ដូចជាទស្សនិកជនទាំងអស់ តែនៅពីក្រោយខ្នងវិញ រតនៈ ក្ដុកក្ដួលពិបាកទ្រាំ ពិបាកធ្វើចិត្តខ្លាំងបំផុត ព្រោះនាងគ្រាន់តែចង់បានភាពជោគជ័យជូនម្ដាយម្ដង ដើម្បីឱ្យគាត់សប្បាយចិត្ត ។ សូមទស្សនាវីដេអូរបស់តារាចម្រៀង ឈីន រតនៈ ខាងក្រោម ៖